ភ្នំពេញ៖ ស្រីស្រស់វ័យក្មេងរូបស្រស់សោភា មានចរិកក្រម៉ិចក្រម៉ើម កញ្ញា ស៊ុំ សុម៉ាលី ថ្មីៗនេះនាងបានបង្ហោះ រូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គម Facebook ដែលបង្ហាញពីសម្រស់ ស្រស់ស្អាតឆើតឆាយ ជាមួយការតុបតែងខ្លួន គ្រងសំលៀកបំពាក់កូនក្រមុំ យ៉ាងស្រស់ស្អាត រហូតធ្វើឲ្យទស្សនិកជនមួយចំនួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញរូបថតនោះ ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាស្រីស្រស់ កញ្ញា ស៊ុំ សុម៉ាលី កាលពីពេលថ្មីៗនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្អួតប្រិយមិត្តដែល និយមគាំទ្រនាងមានការ ភ្ញាក់ផ្អើលនិងបានចោទសួរនាងតាម Facebook ជាច្រើនថានាងបានរៀបការ តាំងពីពេលណា? ស្ទើរគ្រប់ៗគ្នាព្រោះតែមាន ការងឿងឆ្ងល់សុខៗ ស្រាប់តែបង្ហោះ រូបថត រៀបការបែបនេះ។

ចម្ងល់របស់មហាជន ក្រោយពីឃើញរូបភាពគ្រងឈុតកូនក្រមុំរបស់ កញ្ញា ស៊ុំ សុម៉ាលី បានរំលេចឡើង ក្រោយពេលដែលតារាស្រីរូបនេះ បង្ហាញជាសាធារណៈ នូវរូបថតក្នុងថ្ងៃរៀបការ ជាមួយបុរសវ័យស្របាលគ្នាម្នាក់ រូបស្រស់សង្ហារ ខណៈដែលនាងបានបាត់វត្តមាន មួយខ្យល់ធំពីវិស័យសិល្បៈ ហើយសុខៗស្រាប់តែនាង បង្ហាញរូបថតទាំងអស់នេះ ធ្វើឲ្យគេមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលខ្លាំងមែនទែន។

Looking TODAY មិនទាន់អាចទាក់ទង ទៅតារាស្រីស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា ស៊ុំ សុម៉ាលី ទាក់ទងទៅនិងការលើកឡើង ពីប្រិយមិត្តនិយមគាំទ្រ នាងបានថានាង ពិតជារៀបការប្រាកដមែន ឬក៏គ្រាន់តែជា ការតុបតែងខ្លួនថតស្ពត ផ្សាយពាណិជ្ជកម្ម ឲ្យហាងសម្អាងការទេ ព្រោះ ថាប្រសិនបើតារាស្រីរូបនេះរៀបការមែន ប្រាកដជាមានវត្តមាន សិល្បករ- សិល្បការិនី និងអ្នកកាសែត ចូលរួមជាច្រើនកុះករជាក់ជាមិនខាន ៕

width=500

width=500

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល