វាគឺជាការពិតដែលមានឆ្កែមួយក្បាលរត់រយៈចំងាយឆ្ងាយដែលឆ្លងកាត់ប្រទេសចិន ហើយវាមានឈ្មោះថា Xiao Sa។ សត្វឆ្កែវង្វេងផ្លូវមួយក្បាលនេះវាតូចតែខ្លួនមែនពិត ក៏ប៉ុន្តែចិត្តធំដែលវាបានរត់តាមអ្នកជិះកង់ដែលមានចំងាយដល់ទៅ១៧០០គឺឡូម៉ែត្រ។ ដំណើរផ្សងព្រេងរបស់ឆ្កែ Xiao Sa បានចាប់ផ្តើមនៅលើផ្លូវ Yajiang ខេត្ត Sichuan។ លោកZhang Heng ដែលមានវ័យ២២ឆ្នាំហើយក៏ជាសិស្សសាលាមកពី Hubei បានធ្វើដំណើរដោយជិះកង់ក្រោយពីបានបញ្ជប់ការសិក្សា ដោយធ្វើដំណើរទៅ Lhasa ។ នៅពេលនោះគាត់ក៏បានឃើញសត្វឆ្កែមួយក្បាលដែលអស់កំលាំងនៅលើផ្លូវ គាត់និងមិត្តភក្តិរបស់គាត់បានឈប់និងអោយចំណីវា ដែលក្រោយមកវាក៏បានរត់តាមពួកគេ។ ដំបូងពួកគេបានគិតថា វាគ្រាន់តែរត់តាមលេងតែប៉ុណ្ណោះ វានិងឈប់រត់តាមនៅពេលណាដែលវាអស់កំលាំង តែរឿងដែលមិនគួរអោយជឿនោះគឺថា វាមិនបានបោះបង់ចោលនោះទេ វាបានរត់តាមពួកគេទាំងយប់ទាំងថ្ងៃ ក្រោយមកពួកគេក៏បានអោយវារត់តាមរហូតដល់ពួកគេបានបញ្ជប់ដំណើរដ៏វែងឆ្ងាយនេះ។/វាគឺជាការសំរេចចិត្តដ៏ត្រឺមត្រូវរបស់អ្នកជិះកង់ ដោយ Xiao Sa បានបញ្ជាក់អោយដឹងថា វាពិតជាចង់ចូលរួមជាមួយពួកគេមែន ដែលសរបញ្ជាក់អោយឃើញនៅពេលដែលវាបានរត់លើសពី២០ថ្ងៃ នៅតាមផ្លូវទៅ Lhasa ។ វាបានរត់សរុបមានចំងាយដល់ទៅ ១៧០០គឺឡូមែត្រ ដែលក្នុងនោះវាបានរត់ឡើងភ្នំដល់ទៅដប់ដែលមានរយៈកំពស់ ៤០០០ ម៉ែត្រ។ បន្ទាប់ពីពួកគេបានជួបឆ្កែមួយក្បាលដ៏គួរអោយស្រឡាញ់នេះ ពួកគេក៏បានបើកគេហទំព័រមួយដែលអោយឈ្មោះថា Go Go Xiao Sa ដែលគេហទំព័រនេះត្រូវបានគេចូលទស្សនាដល់ទៅ ៣៧,០០០នាក់ក្នុងអំឡុងពេល២សប្តាហ៏ និងមានគេ comment ដល់ទៅ៤០០០ឯណោះ នៅពេលដែលពួកគេបានបង្ហោះរូបភាពទាក់ទងនិងឆ្កែនេះ។ រឿងរបស់សត្វឆ្កែនេះកាន់តែមានប្រជាប្រិយភាព ដែលមានពេលម្តងនោះ មានអ្នកជិះកង់ផ្សេងទៀតបានរាយការណ៏ថាពួកគេក៏បានជួប Xiao Sa នៅតាមផ្លូវដែលពួកគេកំពុងធ្វើដំណើរផងដែរ។​ ពួកគេបាននិយាយថា វាពិតជាឆ្លាតខ្លាំងណាស់ ហើយក៏មិនព្រមចុះចាញ់រាល់កាលៈទេសៈណាដែលលំបាកនោះទេ សូម្បីតែការរត់ឡើងភ្នំ ឬក៏មានការនឿយហត់ វាក៏នៅតែបន្តរត់បានដល់ទៅ៦០គឺឡូម៉ែត្រក្នុងមួយថ្ងៃ។ បន្ទាប់ពីដំណើរជិះកង់ដែលមានរយៈពេល២០ថ្ងៃត្រូវបានបញ្ជប់ លោក Zhang He ដែលជាអ្នកផ្តល់ចំណីកាលពីវាកំពុងវង្វេងផ្លូវបានហៅវាថា មិត្តសំឡាញ់ ហើយគាត់បាននិយាយថា៖ ខ្ញុំនិងយកវាទៅផ្ទះ និងមើលថែរក្សា ដោយសារតែវាបានវង្វេងផ្លូវអស់រយៈពេលយូរ ដូច្នេះវាពិតណាស់ថាត្រូវការផ្ទះ។មែនហើយ ខ្ញុំពិតជាមានសំណាងដែលមានសត្វចិញ្ចឹមដូច Xiao Sa ។ /បើនិយាយពីសកម្មភាពក៏ដូចជាទិដ្ឋភាព ដែល Xiao Sa បានធ្វើដំណើរផ្សងព្រេងអស់រយៈពេលជាង២០ថ្ងៃ និងមានរយៈចំងាយដល់ទៅ១៧០០គឺឡូម៉ែត្រ សូមទស្សនានូវវិដេអូខាងក្រោមនេះទាំងអស់គ្នាណា៖

ដោយ ៖ មង្គលប្រភព ៖ odditycentral