Mercedes SLR McLaren ស៊េរី គ្មានដំបូលរបស់ SLR ត្រូវបានដាក់លក់ចាប់ពីខែកញ្ញា ឆ្នាំ ២០០៧ ជាមួយនឹងតម្លៃ ៥៣៤,០០០ដុល្លារអាមេរិក។

កំពូលរថយន្ដនេះ ត្រូវបានបំពាក់ម៉ាស៊ីន V8 AMG ដូចទៅនឹងកំណែ coupe និងប្រអបលេខ AMG Speedshift R ដែលមាន ៥កម្រិត ស្វ័យប្រវត្ត។

ជាមួយនឹងកម្លាំង ៦១៧សេះ រថយន្ដនេះ អាចបង្កើតល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ ក្រោយ រយៈពេលត្រឹមតែ ៣,៨វិនាទី ប៉ុណ្ណោះ។ ល្បឿនលឿនជាអតិបរមា គឺ ៣៣៤គីឡូម៉ែត្រ/ម៉ោង៕

///

 

ដោយ ៖ សូរីយ៉ា ប្រភព ៖ VE