
ក្មេងប្រុសដែលមានទេពកោសល្បខាងកុំព្យួរទ័រឈ្មោះ Wasik Farhan Roopkothaបានចុះកិច្ចសន្យាធ្វើការជាមួយនឹងក្រុមហ៊ុន Bangladesh Association of Software និង Information Service (BASIS) នៅពេលថ្មីៗនេះ។ លេខាធិកាក្រុមហ៊ុន BASIS ឈ្មោះTansif Danesh នាយកអ្គ្រប់គ្រងកម្មវិធីលោក Hashim Ahmed និង បុគ្គលិកជាច្រើនទៀត បានចូលរួមអបអរសាទរទទួលក្មេងប្រុសRoopkothaនៅការិយាល័យBASIS នៅក្នុងទីក្រុងKarwan Bazaar។ ក្មេងប្រុសRoopkotha ត្រូវបណ្តាញសារពត៌មាន អន្តរជាតិប្រាំមួយចេញផ្សាយថា គឺជាអ្នកគ្រប់គ្រងកម្មវិធីកុំព្យួទ័រដ៏ក្មេងបំផុតនៅលើពិភពលោក។ យើងបានបញ្ជាក់ឪពុកម្តាយរបស់ក្មេងប្រុសនោះថា គេគឺជាប្រុសដំបូងគេដែលបានបង្កើតវាឡើង ហើយសៀវភៅថ្មីមួយរបស់គេនឹងត្រូវបានលក់នៅក្នុងខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ។ ក្មេងប្រុសRoopkotha អាយុប្រាំឆ្នាំរស់នៅតំបន់Gulshan ក្នុងទីក្រុងDhaka បានចាប់ផ្តើមប្រើកុំព្យួទ័រតាំងពីអាយុប្រាំពីរខែមកម្ល៉េះ។ ក្មេងប្រុសRoopkotha អាចបង្កើតប្រព័ន្ធកុំព្យួទ័រ និង អាចបង្កើតកម្មវីធីដ៏ស្មុស្មាញជាច្រើនដោយជំនាញរបស់គេ។ គេដឹងពីវិធីផ្លាស់ប្តូរប្រភេទហ្គេម ពីហ្គេមមួយ ទៅហ្គេមមួយទៀត ដោយប្រើកុំព្យួទ័រ។ ក្មេងប្រុសRoopkotha មានចំណេះដឹងជ្រៅជ្រះលើផ្នែកភាសាកម្មវិធីកុំព្យួរទ័រ។ ជារៀងរាល់ថ្ងៃក្មេងប្រុសនេះ ចំណាយពេលជាងដប់ពីរម៉ោង ជាមួយកុំព្យួទ័រ។ ជាពិសេស គេក៏អាចបង្កើតSoftwareជាច្រើនបានដែរ។ ម្តាយក្មេងប្រុសនេះឈ្មោះ លោកស្រីCynthia Farheen Risha បានបញ្ជាក់ថាកូនប្រុសរបស់គាត់ បានរៀនIT ដោយខ្លួនឯង និងមិនមានគ្រូបង្រៀនពីមុនមកទេ។

ដោយៈ វណ្ណៈប្រភពៈ banglagamer