កាលពីថ្ងៃទី​ ២ មករាកន្លងទៅ ក្រុមមន្ដ្រីការបរទេស និងពាណិជ្ជកម្ម Brunei បានទទួលស្គាល់ថា ការស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះនៅសមុទ្រចិនខាងត្បូង ត្រូវបានដាក់ជារបៀបរវះសំខាន់កំពូល ក្នុងកម្មវិធីនៃកិច្ចប្រជុំរបស់ Brunei  ដែលជាប្រធានអាស៊ានប្ដូរវេនសម្រាប់អាណត្តិថ្មី។

យោងតាមទំព័រ The Brunei Times កាលពីថ្ងៃទី ៣ មករា ក្នុងកិច្ចប្រជុំមួយនៅរាជធានី Bandar Seri Begawan ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២ ក្រុមមន្ដ្រីការបរទេស និងពាណិជ្ជកម្មរបស់Brunei បានបង្ហាញនូវការគាំទ្រ ក្នុងការស្វែងរកគោលករណ៍ ឬកិច្ចព្រមព្រៀងរួមសម្រាប់ការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង។

width=465

កិច្ចព្រមព្រៀងរួម ដែលត្រូវបានពន្យាពេលអស់ជាច្រើនឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា  ជា វិធីល្អមួយដើម្បីកាត់បន្ថយហនិភ័យនៃជម្លោះប្រដាប់អាវុធ ទាក់ទឹននឹងការសិក្សាស្រាវជ្រាវ រុករកប្រេង ការនេសាទ រួមនឹងការដឹកជញ្ជូនផ្លូវទឹក ក្នុងតំបន់កំពុងមានជម្លោះ។

បណ្ដាប្រទេសអាស៊ានដែលមានពាក់ព័ន្ធក្នុងជម្លោះ   និងអះអាងនូវកម្មសិទ្ធិ   របស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង រួមមាន Brunei, Malaysia, Philippines និង Vietnam ខណៈដែលប្រទេសចិនតែមួយ អះអាងថា ខ្លួនជាម្ចាស់សមុទ្រចិនខាងត្បូងទាំងមូល ដោយមានការបញ្ចេញផែនទី រាង អណ្ដាតគោ (ឬ ផែនទីអក្សរ U) ដោយឯកតោភាគី។

ស្ថានភាពតានតឹងរវាងចិន និងប្រទេសអាស៊ានមួយចំនួនបានកើនឡើងក្នុងអំឡុងពេលពីរឆ្នាំមកនេះ ជាពិសេសគឺរវាងក្រុងប៉េកាំង និងប្រទេស Philippines និង Vietnam ។width=481យោងតាមគម្រោងការ កិច្ចប្រជុំកំពូលអាស៊ានចំនួនពីរ ក្នុងឆ្នាំនេះ    នឹងត្រូវបានធ្វើឡើងលើកទីមួយ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ខែមេសា និងលើកទីពីរ គឺថ្ងៃទី ៩ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៣ នៅក្រុង Bandar Seri Begawan រាជធានីរបស់ Brunei ។      ចំណែកកិច្ចប្រជុំនៃមន្ដ្រីជាន់ខ្ពស់  អាស៊ាន លើកដំបូង   ក្នុងឆ្នាំនេះ នឹងត្រូវបានធ្វើឡើង ក្នុងថ្ងៃទី  ៩ និង ១០ ខែមករា នៅ Temburong ៕

ដោយ ៖ សីហាប្រភព ៖ DT