ជប៉ុន៖ តាមការអោយដឹងពីឆ្មាំសមុទ្រនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ២៥ តុលានេះថា កប៉ាល់ល្បាតចិនចំនួនបីគ្រឿង បានឈានចូលក្នុងដែនជម្លោះសមុទ្រទៀតហើយ។

ទោះបីជារយៈថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានព្រមទទូលទិញកោះ Senkakus ឬភាសាចិនថា Diaoyus ក្នុងតំម្លៃសមរម្យមួយ ដែលមានលក្ខណៈជាឯកជនក៏ដោយក៏រដ្ឋាភិបាលចិន នៅតែមិនបានយកចិត្ដទុកដាក់ចំពោះរឿងនេះដែរ ហើយថែមទាំងបានបញ្ចូនកប៉ាល់ធំៗ ចូលដែនទឹកនោះជាបន្ដបន្ទាប់ទៀតផង។

width=450

ពត៌ក្នុងស្រុករបស់ជប៉ុន បានអោយដឹងថា ក្រោយពីមានការលុកលុយជាថ្មីនៃកប៉ាលចិនលោក Chikao​ Kawai អនុរដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បានទូរស័ព្ទទៅកាន់រដ្ឋាភិបាលចិនភ្លាម។ អ្វីដែលលោក Hong Lei មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថាវាមិនមែនអ្វីដែលចម្លែកទេ​ ដែលកប៉ាល់ចិនចូលក្នុងដែនសមុទ្រនោះ ណាមួយគេគ្រាន់តែធ្វើតាមបញ្ជាតុលាជាតិក្រុងប៉េកាំងប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ នឹងត្រូវដោះស្រាយយ៉ាងណានោះ យើងនូវមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ នារីប្រភព៖ channelnewsasia