នារីអាយុ ២០ ឆ្នាំម្នាក់ត្រូវបានគេជឿជាក់ថាជាសង្សារបស់មហាចោរសម្លាប់មនុស្សអស់ជាង ១០នាក់ក្នុងអំឡុងពេល ៨ ឆ្នាំចុងក្រោយដែលក្រុមប៉ូលីសចិន បានបាញ់ស្លាប់កាលពីពេលថ្មីៗនេះហើយនារីម្នាក់នេះពេលនេះកំពុងត្រូវបានប៉ូលីសចាប់ខ្លួនដើម្បីសាកសួរ។
នារីដែលត្រូវបានចាប់ខ្លួនឈ្មោះ Zhang ដែលគេជឿជាក់ថានាងបានរួមដៃ និងផ្ដល់ជាគំនិតជាមួយនិង Zhou Kehua ដែលជាមហាចោរ រាល់ពេលដែលគេចេញធ្វើបទល្មើស។ ហើយបើតាមការរាយការណ៍ពីប៉ួលីសបានអោយដឹងថា ការបាញ់សម្លាប់ Zhou Kehua កាលពីថ្ងៃទី ១៣ កន្លងមកនេះគឺគេស៊ើបមកពីទូរសព្ទរបស់នាង Zhang ដែលជនល្មើសបាន Call ហៅនាងជាសង្សារ មកយកប្រាក់៧ ម៉ឺន Yuan។ ដោយសារតែការ Call ហៅគ្នានេះហើយទើបបណ្ដាលអោយក្រុមប៉ូលីសអាចចាត់ការជាមួយនឹងចោរសម្លាប់មនុស្សដៃឆៅនេះបាន។
នារីម្នាក់នេះក្រោយពេលចាប់ខ្លួនពិតជាបានសារភាពថាខ្លួនជាសង្សារ របស់ចោរដែលត្រូវបានគេបាញ់សម្លាប់ពិតមែន ដែលនាងជាអ្នកស្រុក Yibin ខែត្រ Sichuan ហើយនាងពិតជាធ្លាប់ចូលគំនិតក្នុងការចេញប្លន់ជាមួយនឹងមេចោរពិតមែន។ ឪពុកម្ដាយរបស់នារីម្នាក់នេះស្ទើរតែគាំងបេះដូងនៅពេលដែលពួកគាត់បានដឹងថាកូនស្រីរបស់គាត់ ជាប់ពាក់ព័ន្ធជាមួយនឹងចោរប្លន់លំដាប់ A ដែលជាមុខសញ្ញាធំរបស់ប៉ូលីស។ មកដល់ពេលនេះនារីម្នាក់នេះកំពុងត្រូវជាប់ឃុំរង់ចាំតុលាការចេញសាលក្រមសម្រេចទោស៕
ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz