ពេលស្រលាញ់ មនុស្សគ្រប់គ្នាតែងតែត្រៀមចិត្តជានិច្ចធ្វើនូវអ្វីល្អៗ រ៉ូមែនទិចបំផុតឲ្យគ្នាទៅវិញទៅមក។ ដល់ពេលស្អប់ ពួកគេក៏មិនធម្មតាដែរ បង្កើតរឿងរហូតនឹកស្មានមិនដល់ដើម្បីសងសឹក ធ្វើឲ្យដៃគូចង់យំក៏យំមិនចេញព្រោះតែទន្វើអាក្រក់ហួសការស្មាននោះ។

ទន្តពេទ្យនារីម្នាក់ ដកធ្មេញគូស្នេហ៏ចាស់អស់រលីង

/

ទន្តពេទ្យនាងAnna Mackowiak

ក្រោយពីបោះបង់សង្សារ នាងទន្តពេទ្យAnna Mackowiak ទៅយកអ្នកថ្មីបានប៉ុន្មានថ្ងៃ បុរសអាយុ៤៥ឆ្នាំ ឈ្មោះMarek Olszewski រស់នៅប៉ូឡូញបានវិលត្រលប់មកបន្ទប់ពិនិត្យជំងឺរបស់សង្សារចាស់ដើម្បីព្យាបាលធ្មេញ។ ជាលទ្ធផលក្រោយពីចាក់ថ្នាំស្ពឹកប្រភេទខ្លាំងដល់អតីតសង្សាររួចហើយ ធ្វើឲ្យបុរសនោះគេងសន្លប់ដូចស្លាប់។ ដោយកំហឹងក្នុងខ្លួនកំពុងឆាបឆេះខ្លាំងនៅឡើយ នាងទន្តពេទ្យបានដកធ្មេញសង្សារចាស់ម្តងមួយៗរហូតដល់អស់ពីមាត់តែម្តង។តាមរយះសកម្មភាពនេះ នាងទន្តពេទ្យAnna Mackowiak ត្រូវប្រឈមមុខនឹងការទទួលទោសដោយជាប់ក្នុងពន្ធធនាគាររយះពេល៣ឆ្នាំ។ ចំណែកលោកMarek Olszewski ក៏មិនទទួលបានលទ្ធផលល្អប៉ុន្មានដែរ ដោយគាត់ត្រូវរស់នៅដោយប្រើធ្មេញសិប្បនិមិ្មត ហើយក៏ត្រូវសង្សារថ្មីបោះបង់ចោលដោយហេតុផល មិនអាចស្រលាញ់បុរសដែលគ្មានធ្មេញ។ អតីតស្វាមីបាន​បរិហារកេរ្តិ៍ប្រាប់ឪពុកម្តាយប្រពន្ធពីរឿងកូនស្រីគាត់ស្រលាញ់ភេទដូចគ្នា

/

នាង Olga Kunka-Dyl និងអតីតស្វាមីលោកTomasz Dyl

ពេលអាពាហ៍ពិពាហ៍ប្រេះស្រាំ ប្តីប្រពន្ធពីរនាក់បានដណ្តើមគ្នាទទួលចញ្ចឹមកូន បុរសជាប្តីបានផ្ញើនូវរូបភាពអាក្រាតកាយរបស់អតីតប្រពន្ធកំពុងអោបរឹតជាមួយគូស្នេហ៏ដែលជាភេទដូចគ្នា ទៅឲ្យឪពុកម្តាយរបស់នាង។ គោលបំណងដែលបុរសជាប្តីធ្វើដូច្នេះ មានតែមួយគត់គឺដើម្បីសងសឹកអតីតប្រពន្ធរបស់ខ្លួននាង Olga Kunka-Dyl។ ក្រោយពីសកម្មភាពនេះ នាងប្រពន្ធក៏បានប្តឹងទៅលើអតីតប្តីរបស់ខ្លួនដោយចោទថារំខាន ឆាឆៅក្នុងគ្រួសាររបស់នាង។នៅចំពោះមុខតុលាការ លោកTomasz Dyl អាយុ៣៥ឆ្នាំជាអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យល្បីឈ្មោះCambridge បានឲ្យដឹងថា មូលហេតុដែលគាត់ផ្ញើរូបភាពទាំងនោះទៅឪពុកម្តាយរបស់អតីតប្រពន្ធនោះ គឺចង់ឲ្យពួកគាត់បានដឹងថា មិនមែនគាត់បោះបង់ប្រពន្ធកូនទៅតាមស្រីថ្មីនោះទេ ការបែកបាក់គ្នានេះ បណ្តាលមកពីប្រពន្ធរបស់គាត់បានលួចមានស្នេហាខុសក្បួនតំរាជាមួយមនុស្សស្រីដូចគ្នា។

យករូបប្រពន្ធដាក់ក្នុងអ៊ីនធើណេត ហើយដាក់តំលៃលក់ ព្រោះប្រចណ្ឌ

/

នាងSharon និងអតីតស្វាមីលោកPaul Osborn

ក្រោយពីការរស់នៅជាមួយគ្នាអស់រយះពេល២៦ឆ្នាំ និងទទួលបានកូនពីរជាចំណងដៃនោះ ថ្ងៃមួយលោកPaul Osborn រស់នៅប្រទេសអង់គ្លេស បានបើកមើលប្រអប់សំបុត្ររបស់ប្រពន្ធ នាងSharon ដោយចៃដន្យ ហើយក៏បានដឹងពីរឿងសម្ងាត់មួយស្តីពីប្រពន្ធរបស់ខ្លួនបានមានស្នេហាលួចលាក់ជាមួយនឹងអ្នករួមការងារគឺលោកRichard។ បន្ទាប់ពីបានដឹងរឿងនេះ លោកPaul បានខឹងយ៉ាងខ្លាំងហើយបានប្រមូលខោអាវនាងជាប្រពន្ធដាក់ក្នុងវ៉ាលីរួចដេញចេញពីផ្ទះ។ប៉ុន្តែ៣សប្តាហ៍ក្រោយមក កំហឹងក៏បានថយចុះ ហើយដោយដឹងថាខ្លួននៅស្រលាញ់ប្រពន្ធនិងទំលាប់មានប្រពន្ធរស់នៅក្បែរហើយនោះ គួបផ្សំមិនចង់ធ្វើឲ្យគ្រួសារអាប់អួរផងនោះ គាត់ក៏បានលើកលែងទោសដល់ប្រពន្ធរបស់ខ្លួន ហើយរួមរស់ជាមួយគ្នាវិញ។មួយសប្តាហ៍ក្រោយមក Paul បានសង្កេតឃើញថាប្រពន្ធរបស់ខ្លួននៅតែលួចសាហាយស្មន់ជាមួយRichardដដែរ។ ភ្លើងកំហឹងក៏ឆាប់ឆេះឡើងម្តងទៀត ហើយគាត់ក៏សំរេចចិត្តលះលែងគ្នា និងធ្វើការសងសឹកទៅលើអតីតប្រពន្ធរបស់ខ្លួន។ គាត់បានអាប់ឡូតរូបថតអតីតប្រពន្ធរបស់គាត់ នៅលើebay ដោយដាក់ដេញថ្លៃ តំលៃដំបូង ១ សេន រួមជាមួយនឹងពាក្យសំដីសរសេរថានេះជាប្រពន្ធបោកប្រាស់របស់ខ្ញុំ ក្រោយពីការរស់នៅជាមួយគ្នាអស់រយះពេល២៦ឆ្នាំ នាងបានសាហាយស្មន់ជាមួយប្រុសថ្មី សូមអ្នកទាំងអស់គ្នាមិនបាច់ឲ្យតំលៃនាងទេ ព្រោះនាងមានតំលៃមិនស្មើនឹង១សេនផង៕

ដោយ៖ សិលាប្រភព៖ zing