ភ្នំពេញ៖ តារាចម្រៀងសាច់សសម្បូរស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំម៉ាលីស បានបង្ហោះរូបភាពសិចស៊ី បញ្ចេញគល់សុដន់ មើលឃើញញាក់សាច់ ជាច្រើនសន្លឹកនៅលើ Account Facebook របស់នាង ដោយមិនខ្លាចការរិះគន់ ពីសំណាក់មហាជនបន្តិចណាឡើយ ។
ចំពោះការបង្ហោះរូបភាព បញ្ចេញគល់សុដន់ សិចស៊ីបែបនេះ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music ឃីត សំម៉ាលីស ត្រូវបានមហាជន ក៏ដូចជាអ្នកតាម ដានសង្គមសិល្បៈ មើលឃើញថា នាងកំពុងតែដើរតាម គន្លងតារាសម្តែងរៀមច្បង មួយចំនួន ដើម្បីទាញរកប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ និងធ្វើឲ្យមហាជនបាន ស្គាល់នាងជាក់ច្បាស់។
ពាក់ព័ន្ធការស្លៀកពាក់ ដ៏សិចស៊ីបញ្ចេញដើមទ្រូង បង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ឃីត សុម៉ាលីស នាពេលនេះ ត្រូវបានមហាជនមួយ ចំនួនរិះគន់យ៉ាងចាស់ដៃ ចំពោះនាងថា ក្នុងនាមជាអ្នកសល្បៈខ្មែរ មួយរូប នាងមិនគួរស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងស្ទើរចេញ ចុងសុដន់បែបនេះ ទេ ព្រោះនាងជានារីខ្មែរ ។
លើសពីនេះទៅទៀត ក្នុងនាមជាអ្នកសិល្បៈ និងជាមនុស្សរបស់មហាជន វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន យកគំរូតាម ដោយភ្លេចគិតពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ។ កន្លងមកមហាជន ដែលនិយមប្រើប្រាស់ សង្គមហ្វេសប៊ុក តែងតែឃើញ តារាចម្រៀងសាច់ស ដើមទ្រូងធំទ្រលុកទ្រលន់ រូបនេះ បង្ហោះរូបភាពដ៏សិចស៊ី របស់នាងច្រើនសន្លឹក ជាបន្តបន្ទាប់នៅលើ Account Facebook របស់នាង ហើយរូបភាព សិចស៊ីទាំងនោះ ត្រូវបានមហាជន Shear តៗគ្នា ព្រោងព្រាត ព្រោះតែរូបភាពរបស់នាង ភាគច្រើនឭគឺសុទ្ធតែសិចស៊ី ។
បើទោះបីជាមានការរិះគន់ ពីសំណាក់មហាជន ចំពោះការបង្ហាញ ដើមទ្រូងសិចស៊ីយ៉ាងនេះក្តី គេមិនទាន់ដឹងថា ស្រីស្រស់ ឃីត សំម៉ាលីស អាចរាងចាល ចំពោះការស្លៀកពាក់ បង្ហាញភាពសិចស៊ី របស់នាងយ៉ាងណានោះទេ ខណៈដែលតារារៀម ច្បងជាច្រើនដួង ក៏តែងតែទទួលការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ មហាជនរួចមកហើយដែរ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល