បុរសម្នាក់នៅប្រទេសក្រិចបានជួបប្រទះនឹងបញ្ហាគួរអោយឈឺចិត្តជាទីបំផុត ខណៈពេលកំពុងមើលវីដេអូសិចនៅលើប្រព័ន្ធអ៊ីនធើរណែតក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនក្លាយជាតួអង្គឯកក្នុងសាច់រឿង។
នៅពេលអង្គុយមើលរឿងភាគយន្ដនៅក្នុងហាងកាហ្វេមួយកន្លែង Ramadan  បានចូលទៅក្នុងគេហទំព័រសិចមួយ គាត់ស្ទើរតែមិនអាចជឿទៅលើភ្នែករបស់ខ្លួន នៅពេលបានឃើញតួអង្គឯកក្នុងវីដេអូសិចនោះគឺជាប្រពន្ធរបស់ខ្លួន។ ដំបូងគាត់មិនជឿថានេះជាការពិតនោះទេ ប៉ុន្ដែគាត់ក៏បានស្រាវជ្រាវបន្ដ។ ក្រោយមក គាត់បានរកឃើញថា នេះជាការពិត ប្រពន្ធរបស់គាត់បានមានវត្តមាននៅក្នុងខ្សែភាពយន្ដសិចចំនួន ១១រឿងផ្សេងទៀត។ បន្ទាប់មកRamadan ក៏បានត្រឡប់ទៅផ្ទះដើម្បីសួរនាំប្រពន្ធ។
/

 

ដំបូងឡើយ ប្រពន្ធរបស់គាត់បានប្រកែកថាមិនបានថតរឿងសិចនោះទេ នាងថែមទាំងបានស្បថ និងរកវិធីគេចវេះរឿងនេះ។ ប៉ុន្ដែក្រោយពី Ramadam បានបង្ហាញពីភ័ស្ដុតាងជាក់ស្ដែង ដោយមិនអាចប្រកែកបាន ស្ដ្រីជាប្រពន្ធក៏ទទួលស្គាល់ការពិតថាខ្លួនបានថតរឿងសិច ហើយថែមទាំងបាននិយាយថា តួអង្គប្រុសនៅក្នុងខ្សែភាពយន្ដសិចនោះគឺជាសង្សារចាស់របស់ខ្លួន។ មិ​នតែប៉ុណ្ណោះ នាងក៏បានសារភាពថា ខ្លួនមិនបានស្រឡាញ់Ramadam សោះឡើយ បើទោះជាបានរស់នៅជាមួយគ្នាអស់រយៈពេល ១៦ឆ្នាំ និងមានកូនដល់ទៅ ៤នាក់។
ពេលនោះ Ramadam ហាក់ដូចជាត្រូវគាំងសំដី និយាយអ្វីមិនចេញ ព្រោះតែគាត់ហួសចិត្តចំពោះបញ្ហាដែលបានកើតឡើង។ គ្រួសារមួយនេះអាចនឹងត្រូវបែកបាក់មិនខាន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE