អូកាវ៉ាន់ហ្គូ៖ នៅពេលគេបង្ហោះរូបភាពនៃសត្វខ្លារខិន  ដែលបានរងចាំជាច្រើនម៉ោង  ក្នុងការវាយប្រហារសន្ទប់ទៅលើទៅសត្វប្រើសមួយក្បាល យ៉ាងសាហាវ នោះគឺបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង។

width=461

រូបភាពនេះ ត្រូវបានផ្ដិតដោយលោក Eric Gurwin មានវ័យ ៥៩ឆ្នាំ​ រស់នៅក្នុងទីក្រុង New Jersey សហរដ្ឋអាមេរិក។លោក Eric បាននិយាយថា រូបភាននៃសត្វខ្លារខិន បានវាយប្រហារទៅលើសត្វប្រើសនេះ គឺត្រូវបានលោកថត​ ពីតំបន់ព្រៃមួយកន្លែង ស្ថិតនៅ Botswans តាមបណ្ដាយ កោះ Okavango Delta ទ្វីបអាហ្វ្រិកខាងត្បូង។

width=461

width=461

លោកEric បានបន្ថែមថា វាពិតជាអស្ចារ្យណាស់ ខណៈដែលសត្វខ្លានេះ​ បានប្រើភាពអំណត់អត់ធ្មត់របស់វា ដល់ទៅបួនម៉ោង ដោយបានពួននៅលើមែកឈើកម្ពស់ជិត ១០ម៉ែត្រ ក្នុងការពួនស្ទាក់យកចំណី ដែលជាសត្វដ៏ធំបែបនេះ។

ដោយ៖ ណារិន្ទប្រភព៖ newsday