បើទោះជាបានចេញមកសារភាព រឿងដាក់ថ្នាំសណ្ដំ និងរំលោភតារាស្រី៦០នាក់ ប៉ុន្ដែ លោក Li Zongrui  បានបដិសេធ ហើយនិយាយថា ពួកតារាស្រីទាំងនោះ ស្ម័គ្រចិត្តដោយខ្លួនឯង។

បន្ទាប់ពីបានសុំចូលមកសារភាពទោស ក្នុងករណីចោទប្រកាន់ថា បានដាក់ថ្នាំសណ្ដំ និងបានរំលោភតារាស្រីចំនួន ៦០នាក់ ពេលនេះ ក្រោមការផ្ដល់យោបល់ពីក្រុមមេធាវីរបស់ខ្លួន លោកLi Zongrui  បានធ្វើការបដិសេធថា ខ្លួនមិនបានប្រព្រឹតអំពើដាក់ថ្នាំសណ្ដំ និងចាប់រំលោភ នោះឡើយ។

/

Li Zongrui  បានអះអាងថា ក្រុមតារាទាំងនោះបានស្ម័គ្រចិត្តរួមដំណេកជាមួយខ្លួន។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជានារីរងគ្រោះមួយចំនួន មានស្មារតិមិនល្អ និងមានហាក់ដូចត្រូវថ្នាំសណ្ដំ Li Zongrui  ឆ្លើយថា នេះគឺដោយសារពួកនាងស្រវឹងស្រា។

/

Li Zongrui  បន្ដថា ៖ ពួកនាងបានដឹងថា ខ្ញុំដាក់កាមេរ៉ាថត ប៉ុន្ដែពួកគេក៏យល់ព្រមអោយថត។តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសចំពោះកំហុសនេះ ដែលបានធ្វើអោយពុកម្ដាយរបស់ខ្ញុំ ត្រូវរងសម្ពាធ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14