ទីក្រុងប៉េកាំង៖ តំណាងសភាចិនជាន់ខ្ពស់​ បានលុបដំណើរទស្សនកិច្ចក្នុងជំនួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស​លោក David Cameron ក្នុងខែនេះដោយសារតែ​ ដំណើរទស្សនកិច្ចរបស់ព្រះសង្ឃ Dalai Lama​ ទៅកាន់អង់គ្លេសដែរ។

width=435

តាមប្រភពពត៌មានបានអោយដឹងថា លោក Wu Bangguo ជាប្រធានព្រឹទ្ធសភាជាន់ខ្ពស់ចិន ព្រមទាំងអ្នកអមដំណើរពីររូបទៀត ដែលគ្រងនឹង ធ្វើទស្សនកិច្ចទៅប្រទេសអង់គ្លេសក្នុងខែនេះ ត្រូវបានលុបចោល​ ដោយសារតែព្រះសង្ឃ Dalai Lama បានជួប នាយករដ្ឋមន្ត្រីអង់គ្លេស​លោក David Cameron មុនការគ្រោងទុករបស់ខ្លួន។

រដ្ឋាភិបាលអង់គ្លេស បាននិយាយថា លោក Wu Bangguo មិនបានមកប្រទេសអង់គ្លេស ព្រោះតែ ព្រះសង្ឃ Dalai Lama​ មកកាន់ទីនេះ។ ព្រះសង្ឃ Dalai Lama គឺជាសង្ឃដែលទើបទទួលបាន​ ជ័យលាភីពានរង្វាន់ ណូប៊ែលសន្តិភាព នាពេលថ្មីៗនេះ ដែលមានតំលៃស្មើនឹង ១.១លានផោន (ប្រហែល ១.៨លានដុល្លារ)។ តែព្រះសង្ឃ Dalai Lama បានបន្តថា​ នឹងយកថវិការនេះទៅបរិចាគ ជាសប្បុរសធម៌ ដូចជា ជួយកុមារកំព្រាជាដើម។

width=431

 

ដោយ៖ សារិនប្រភព៖ beijingshots