ពីធីបុណ្យសំពះព្រះខែរបស់បងប្អូនជនជាតិចិន វៀតណាម ដែលនៅកម្ពុជាទើបនឹងធ្វើឡើងកាលពីថ្ងៃមិ្សលមិញនេះ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែជាទំលៀមទំលាប់នៅប្រទេសចិន ពិធីបុណ្យសែននំព្រះខែនេះត្រូវបានគេចាត់ទុកជាបុណ្យជាតិដែលគេបានធ្វើឡើងចំនួន ៧ ថ្ងៃឯនោះ ដែលទុកពេលវេលាអោយក្រុមគ្រួសារ និងមិត្តភ័ក្រជួបជុំគ្នា។/ប៉ុន្តែអ្វីដែលប្លែកនោះគឺឆ្នាំនេះគេសង្កេតឃើញមាន ការដូបុណ្យសែននំ និងសំពះព្រះខែ ដែលប្លែកជាងសព្វមួយដង នោះគឺ នំសែនព្រះខែមាស។ នំនេះត្រូវបានគេធ្វើពីមាសសុទ្ធ ជារាងនំសំពះព្រះខែ ដែលត្រូវបានគេធ្វើឡើង ក្នុងមួយគ្រាប់មានទំងន់ ៥០ ក្រាម ហើយមានតម្លៃប្រមាណ ៦៨២០ $ដែលគណនាទៅឃើញថា ក្នុងមួយក្រាម មានតម្លៃ ៦៨ $ តែនំមាសនេះអាចត្រូវបានអ្នកទិញបញ្ជាអោយធ្វើពីមាសឬប្រាក់ និងកំណត់ទំងន់ បានតាមចិត្ត។ជំនួយការផ្នែកលក់មួយនៅក្នុងហាង XuanWumen នៅ Downtown ទីក្រុង ប៉េកាំង បានអោយដឹងថាអ្នកមកទិញនំមាសនេះច្រើនជា អ្នកមានៗ ម្ចាស់ក្រុមហ៊ុនរដ្ឋ និងឯកជនធំៗ ដែលពួកគេទិញវាដើម្បីជូនជាការដូ ទៅវិញទៅមក៕

ដោយ៖ ម៉ូកាប្រភពពី៖ Wantchinatimes