ឧបទ្ទេវេហេតុ នៃការលិចកាប៉ាល់ ដឹកសិស្សធ្វើ ដំណើរពី Incheon ទៅកោះ Jeju នៅកូរ៉េខាងត្បូង ត្រូវបានពិភពលោក កំពុងតាមដាន ទស្សនាព្រោះថា អ្នកដំណើរដែល នៅក្នុងនោះ មានសរុបដល់ ទៅ ៤៧០ នាក់ហើយក្នុងនោះ ភាគច្រើនគឺ សុទ្ធសឹងតែជា សិស្សវិទ្យាល័យ និងគ្រូបង្រៀន ។

/បើតាមប្រភព ព័ត៌មាន ចុងក្រោយបំផុតនេះ ចំនួនអ្នកស្លាប់ បានកើនឡើង ដល់ទៅ ៩ នាក់ដែល ក្នុងនោះមាន សិស្សអាយុ ១៧ ឆ្នាំ​ ៤នាក់ គ្រូបង្រៀនអាយុ ២៥ ឆ្នាំម្នាក់ ក្រុមការងារ កាប៉ាល់អាយុ ២២ ឆ្នាំ ភេទនារីម្នាក់ និង ៣ នាក់ទៀតមិនទាន់ កំណត់អត្តសញ្ញាណ បាននៅឡើយ ។ ១៧៩ នាក់ ត្រូវបានគេ ជួយសង្គ្រោះ រួចរាល់ហើយ នៅសល់ប្រមាណ ៣០០ នាក់ជាងទៀត ដែលនៅបាត់ ខ្លួននៅឡើយ ។

/គួរបញ្ជាក់ផងដែរថា កាប៉ាល់នេះ បានលិចជួបបញ្ហា នៅទីតាំងដែល មានជំរៅទឹកសមុទ្រ រហូត ដល់ទៅ ៣០ ម៉ែត្រ ។ មកទល់ពេលនេះ ហេតុផល ដែលបណ្តាលអោយ កាប៉ាល់នេះ មានបញ្ហា ដល់លិចលង់ មិនទាន់បាន រកឃើញនៅឡើយ ៕ /

ក្រុមគ្រួសារ កំពុងរង់ចាំ ព័ត៌មាន

ប្រែសម្រួល ៖ កុសលប្រភព ៖ bbc