ថ្មីៗនេះ លោកព្រាប សុវត្តិតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានចេញនូវអាល់ប៊ុមបទចម្រៀងថ្មីរបស់លោក ដែលក្នុងនោះមានបទចម្រៀងមួយបទដែលមានចំណងជើងថា គ្មានអ្នកណាល្អជាងសង្សារខ្ញុំ ពិតជាពិរោះអន្លង់អន្លោច។

/

អត្ថន័យនៅក្នុងបទចម្រៀង ចង់និយាយពីស្មេហាស្មោះស្ម័គ្ររបស់គូស្នេហ៍មួយគូ ដែលក្នុងនោះ ភាគីខាងស្រីបានស្រលាញ់សង្សាររបស់ខ្លួនដោយចិត្តស្មោះបើទោះជាសង្សាររបស់ខ្លួនមិនមានទ្រព្យសម្បត្តិអ្វី ក៏នាងនៅតែស្រលាញ់ នៅក្បែរសង្សាររបស់ខ្លួនជានិច្ច។ កត្តានេះបានធ្វើឲ្យភាគីខាងប្រុស សប្បាយ និងរំភើបចិត្តយ៉ាងខ្លាំង រហូតដល់គិតថា គ្មានអ្នកណាល្អជាងសង្សាររបស់ខ្លួន មាននាងគឺមានអ្វីទាំងអស់។ ពិតជាពិរោះ រ៉ូមែនទិចមែន !

សូមសណ្តាប់បទចម្រៀង ខាងក្រោមនេះទាំងអស់គ្នា !

គ្មានអ្នកណាល្អជាងសង្សារខ្ញុំ ដោយ ព្រាបសុវត្ថិ

ដោយ៖ សិលា