បើយោងតាមប្រភពសារព័ត៌មាន  Dailymail  ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា ស្រ្តីជាម្តាយជនជាតិថៃម្នាក់ បានសំលាប់កូនៗរបស់ខ្លួន ហើយយកទៅចំអិនរួចធ្វើការបរិភោគថែមទៀតផង   ខណៈពេលដែលនាងបានគិតថា​ ពួកគេគឺជាសត្វជ្រូក។

យោងតាមរបាយការណ៍បានបង្ហាញអោយដឹងថា ស្រ្តីជាម្តាយជនជាតិថៃរូបនោះ រស់នៅក្នុងតំបន់ភ្នំ នាខេត្ត Chiang Mai ប្រទេសថៃ ជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានអោយដឹងថា​ នាងបានសំលាប់កូនប្រុសរបស់ខ្លួនដល់ទៅ 2 នាក់ យកទៅចំអិន រួចក៏ធ្វើការបរិភោគថែមទៀតផង។

width=500      មន្ទីរពេទ្យ Suang Prung ដែលបានរកអោយឃើញថា ស្រ្តីរូបនោះ មានជម្ងឺវិកលចរិក

គួរបញ្ជាក់ផងដែរថា  បើយោងតាមសម្តីរបស់ភ្នាក់ងារមានសមត្តកិច្ច បានអោយដឹងថា ពួកគេបានធ្វើការឃាត់ខ្លួនស្រ្តី ជាម្តាយនោះហើយ  បន្ទាប់ពីបានរកឃើញថា  គេបានសំលាប់កូនៗ របស់ខ្លួន ដែលនៅក្នុងនោះអាប្អូន ទើបតែមានអាយុបាន 1 ឆ្នាំ នឹងកូនប្រុសច្បងមានអាយុ 5 ឆ្នាំ ។ លើសពីនេះទៅទៀត   ក្រោយពីមានការចាប់ឃាត់ខ្លួនស្រ្តីជាម្តាយរូបនោះ   ក៏បានរកអោយឃើញថា  គេមានជម្ងឺវិកលចរិក ពោលគឺ មានបញ្ហាខាងសតិតែម្តង។

width=493

មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសម្តីបុរសជាឪពុកក្មេងប្រុស 2 នាក់នោះ បាននិយាយដោយទឹកមុខក្រៀមក្រំថា ៖ ខ្ញុំមិននឹកស្មានថារឿងនេះអាចកើតឡើងបានទាល់តែសោះ ខណៈពេលដែលខ្ញុំបានចេញទៅទីក្រុងតែ ពីរទៅបីថ្ងៃតែប៉ុណ្ណោះ ដើម្បីទៅថ្នាំសក្កូវយកមកព្យាបាលនាង៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Dailymail