ស្ទើរតែមិនគួរអោយជឿ ៖ ជាលទ្ធផល បុរសដែលកើតមកជាមួយនឹងជើងយក្សនោះ មានទ្រនាប់ជើងពាក់នឹងគេហើយក្នុងវ័យ ២៧ ឆ្នាំនេះ។ លោក  Xu  Anyou ជាពលរដ្ឋសាមញ្ញម្នាក់ រស់នៅក្នុងក្រុង Xu Anyou នាខេត្ត Fujian ភាគខាងកើតប្រទេសចិន។ គាត់មានជម្ងឺម្យ៉ាងដែលអាចគេហៅបានថា រោគហើមដៃហើមជើង (elephantiasis)  ដែលវាគឺជារោគម្យ៉ាងងាយបំផុត ក្នុងការធ្វើអោយផ្នែកខ្លះនៃរាងកាយ  ងាយនឹងទទួលរងការហើមខុសពីធម្មតា។

width=430

ជាការពិត នារដូវក្តៅ គាត់ពិតជាមិនអាចដើរជើងទទេបាននោះទេ ស្របពេលដែលគាត់អាចដើរបានត្រឹមតែនៅក្នុងរដូវរងាតែប៉ុណ្ណោះ ដោយបានពាក់ស្បែកជើងដ៏សាមញ្ញមួយដែលត្រូវបានធ្វើឡើងដោយបងប្អូនប្រុសរបស់គេ។

width=424

ដោយឡែក មកទល់នឹងបច្ចុប្បន្ននេះ  សហគ្រាសផលិតកម្មមួយកន្លែង ដោយមានចិត្តសប្បុរសក៏បានសម្រេចចិត្ត ធ្វើការផលិតឡើ   ងនូវស្បែកពិសេសដល់ទៅបីគូឯណោះសម្រាប់គាត់   ពោលគឺ  ពួកវាមានទំហំទទឹងដល់ទៅ  ២២,៥ ស.ម និងទំហំបណ្តោយដល់ទៅ ២៨,៥ សម ។   គួររំឭកផងដែរថា  elephantiasis  គឺជាប្រភេទជម្ងឺដែលជាមេរោគប៉ារ៉ាស៊ិត    ហើយវាអាចចម្លងទៅបានតាមរយៈមូសខាំ    ជារឿយៗគេតែងឃើញកើតមានឡើងនៅទ្វីបអាហ្រ្វិក៕

width=413

width=410

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលអស់ពេញមួយក្រុង ខណៈផ្ទះខ្មោច លេចខ្លួនឡើង កណ្តាលក្រុង អមទៅដោយឆ្អឹងខ្មោច- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ