/

សត្វបក្សីដែលបានរត់គេចខ្លួនពីផ្ទះមួយនៅសង្កាត់Sagamihara នៃទីក្រុងYokohamaកាលពីព្រឹកថ្ងៃអាទិត្យ យោងតាមរបាយការណ៍ពត៌មានKyodo   បានឲ្យដឹងថា វាបានស្វែងរកផ្លូវដោយខ្លួនឯងទៅកាន់ទីក្រុង។ បន្ទាប់ពីបានរកឃើញផ្លូវរបស់វានៅខាងក្នុងសណ្ឋាគារមួយ    ហើយវាបានសំរាកនៅបន្ទប់ភ្ញៀវមួយ    មុននឹងវាត្រូវបានគេចាប់។ក្រោយមកគេក៏បានចាប់វាដាក់ទ្រុងនិងប្រគល់វាឲ្យទៅប៉ូលិសដែលមានស្នាក់ការនៅជិតនោះ។ ទោះជាមិនមានការបង្ហាញថាវាអាចនិយាយ   បក្សីនោះបានយំនៅយប់ថ្ងៃអង្គារ និង និយាយពីអាស័យដ្ឋានរបស់វា ដែលម្ចាស់វាឧស្សាហ៍បាននិយាយដាក់វា។ការប្រាប់នូវអាស័យដ្ឋានលេខផ្ទះ និង  ប្លុកនៅតំបន់ដែលសត្វបក្សីនិយាយអាចធ្វើឲ្យប៉ូលិសរកឃើញម្ចាស់របស់វាដែលមានអាយុ៦៤ឆ្នាំ។

ដោយៈ  វណ្ណៈ ប្រភពៈ  telegraph