អាហ្វ្រិក៖ នេះពេលដែលគេបង្ហោះរូបភាពនៃ​ ក្រុមសត្វស្វានជាច្រើន ដែលមានរូបរាងប៉ុនឆ្កែចចក ធ្វើការវាយប្រហារទៅលើសត្វដំរីនោះ   គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=456

លោក Jayesh Mehta មានវ័យ ៤៧ឆ្នាំ ជនជាតិអាមេរិក  បានអោយដឹង រូបភាពដែលមើលទៅមិនគួរអោយជឿនេះ  ត្រូវបានគាត់ផ្ដិតពីសួនឧទ្យាន Chobe តំបន់ Savuti ទីក្រុង Botswana នៃប្រទេសអាហ្រិកខាងត្បូង។

width=456

លោក Jayesh បានបន្ដថា ដំបូងឡើងគឺមានកូនដំរីតូចមួយ បានដើរដាច់ស្នាក់តែឯង ហើយវាក៏បានដើរពើបប្រទៈជាមួយក្រុមសត្វស្វាននេះតែម្ដង។   ដោយឃើញតភាពឯកកោ របស់កូនដំរី សត្វស្វានក៏ធ្វើការហ៊ុំព័ទវាយប្រហារភ្លាម ដើម្បីបានជាចំណី។ ដោយសារតែភាពភ័ពខ្លាច កូនដំរីតូចក៏បានស្រែកយ៉ាងខ្លាំង ដើម្បស្វែងរកជំនួយ។

width=456

លោក Jayesh បានសង្កត់ទៀតថា​   ដោយសារលឺកូនរបស់វាស្រែក មេដំរីដ៏ធំ ក៏បានលេចមុខមកដល់ តែក្រុមសត្វស្វានដែលមានមាឌតូចមិនខ្លាចឡើយ ពោលគឺគេបាននូវវាយប្រហារ​ ជាមួយមេដំរីយ៉ាងយូរទៀតផង។ ដោយសារមេដំរីធ្វើការវាយប្រហារខ្លាំងៗពេក សត្វស្វានបានរត់គេចបាត់អស់ទៅ ហើយម្ដាយកូនគេ ក៏ទទួលបានសេចក្ដីសុខសុវត្ថិភាពទៅ៕

ដោយ៖ នារីប្រភព៖ dailymail