កាលពីពេលថ្មីៗនេះ Lady Gaga ដែលអ្នកទាំងអស់គ្នាស្គាល់ថាជា The Fame Monster Born This Way បានបង្ហោះរូបភាពមួយលើ Twitter របស់នាងដែលបង្ហាញពីរង្វង់ភ្នែកទាំងគូត្រូវបានជាំជាមួយនឹងទឹកមុខដ៏មហាសែនយ៉ាប់របស់នាងបណ្ដាលអោយប្រិយមិត្តគាំទ្រមានការងឿឆ្ងល់ជាខ្លាំងថាតើLady Gaga ត្រូវបានគេពួនស្ទាក់វាយឬយ៉ាងណា!
ប៉ុន្តែការពិតនោះគឺថាវង្វង់ភ្នែកជាំនោះគឺបណ្ដាលមកពីនាងមិនប្រយ័ត្នក្នុងការសម្ដែងនៅទីក្រុង Aukland ប្រទេស New Zealand។ ដោយសារតែនាងមិនប្រយ័ត្នក្នុងការរាំសម្ដែង ក៏បានទៅជុងជាមួយនឹងឧបករណ៍សម្ដែងដូចជាអាវុធដែលកាន់នៅនឹងដៃរបស់អ្នករាំប្រុសម្នាក់ តែជាសំណាងដែលភ្នែករបស់នាងមិនមានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ទោះបីជានាងនៅមានអាការៈឈីក្បាលក្ដៅភ្នែកយ៉ាងណាក្ដីនាងនៅតែមានឆន្ទះមុះមុតក្នុងការចេញទៅសម្ដែងបន្តនៅ Australia ដើម្បីបញ្ចប់ការសម្ដែង Born This Way របស់នាងបន្តទៅទៀត។
ដោយ៖ នីតាប្រភពពី៖ k14