ព៍ត័មានកំសាន្ត ៖ តើមានអ្វីដែលនាង Lady Gaga ដែលមិនអាចធ្វើបាន?/

តារាស្រីវ័យ 29 ឆ្នាំរូបនេះបានយកទេពកោសល្យរបស់នាងទៅដើរម៉ូតកាលពីថ្ងៃព្រហស្បត្តិ៍នេះ ក្នុងកម្មវិធី Marc Jacobs' Fall 2016  អំឡុង New York Fashion Week ។

/

ប្រធានបទនៃការបង្ហាញ Gotic គឺជាការបង្ហាញដែល សាកសមនិងល្អឥតខ្ចោះសម្រាប់ការ GaGa ដែលសូម្បីតែការទទួលបានការបំពាក់ស្បែកជើងដែលជា វេទិកា Sky- high នៃរូបរាងប្លែកសម្រាប់នាង មើលទៅហាក់បីដូចជាសាកសមនឹងវាណាស់។

/

នាងស្លៀកពាក់អាវធំពណ៍ប្រផេះ ជាប់រោមបៃតង ត្បូងមរកត ម្រាមដៃដូចជាបិសាច មើលទៅហាក់បីដូចជាកំពូលសត្វចំឡែកធម្មជាតិ ក្នុងអំឡុងពេលបង្ហាញខ្លួនរបស់នាងនៅលើកដំបូងនៅ Runway ដែលជា NYFW។Kendall Jenner ក៏បានចូលរួមដើរម៉ូតជាមួយនឹង Gaga ដូចគ្នាដែរ តួយ៉ាង ដើរពីមុខ Gaga តែម្តង។ /

តារាទូរទស្សន័វ័យ ២០ ឆ្នាំរូបនេះ មើលទៅសឹងតែមិនស្គាល់ ក្រោយពីមានការតុបតែងភ្នែកក្រាស់ៗ ជាមួយឈុតសម្លៀកបំពាក់ខ្មៅ ដូចទៅនឹបក្សី អមដោយអាវក្រៅ មានរោមសត្វជុំវិញ ក និង ស្បែកជើងកវែង ដល់ជង្គង់។ /

Gaga បានក្លាយជាអ្នកគាំទ្រយ៉ាងយូរ របស់លោក Jacobs ហើយនាងបានបង្ហោះរូបក្រោយឆាកជាមួយនឹង អ្នករចនាម៉ូតរបស់នាង អំឡុងពេលកម្មវិធីដើរម៉ូត។

/

កាលពីដើមសប្តាហ៍ ម្ចាស់បទ Edge of Glory នាង Lady Gaga បានគ្រងឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតដោយ Jacobs រួចដើរបង្ហាញម៉ូត នៅលើកម្រាលព្រំក្រហម និងនៅលើឆាក នៅកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Grammy លើកទី 58។Gaga បាននាំមកនូវការសម្តែងដ៏មិនអាចបំភ្លេចបាន ជាការឧទ្ទិសទៅកាន់ លោក David Bowie ដែលទើបតែបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ ហើយលោក Jacobs គឺជាមេគំនិតដែលនាំអោយមានការសម្តែង ដែលមិនអាចបំភ្លេចបាន ។

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ etonline