Lady Gaga កំពូលតារាចំរៀងស្រីល្បី ដែលតែងតែចូលចិត្តស្លៀកពាក់សិចស៊ីប្លែកៗ ជាងគេនោះ ពេលនេះបានចាប់អាជីពថ្មីមួយទៀតហើយ ដែលទស្សនិកជនស្មាន មិនដល់នោះគឺការសំដែងភាពយន្ត ។

Lady

Lady Gaga ចេញមុខសំដែងក្នុងរឿងហូលីវូដ ប្រភេទបាញ់បោះជាលើកទី ១ ក្នុងរឿងដែលមានចំណងជើងថា Machete Kills ។ Lady Gaga នឹងសំដែងជាតួ នារីខ្មាន់កាំភ្លើងដ៏សិចស៊ីម្នាក់ក្នុងរឿងនេះ ។ រឿងនេះមានការចូលរួមសំដែង ដោយតារាល្បីៗជាច្រើនដូចជា DannyTrejo, Mel Gibson, Jessica Alba, Michelle Rodriguez ជាដើម ។រឿង Machete Kills ចាក់បញ្ចាំងនៅអាមេរិច នៅថ្ងៃទី ១០ ខែតុលា ហើយនឹងតទៅប្រទេសផ្សេងៗទៀតនៅថ្ងៃបន្ទាប់ ៕ 

ដើម្បីអានព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត សូមចុចទីនេះ

ប្រែសម្រួល ៖ លីលីប្រភព ៖ mirror,youtube