គ្រឿងអាលង្ការដ៏មានតម្លៃ រួមនិងសម្លេងកាំភ្លើងស្វាគមន៍ចំនួន ១៧គ្រាប់ បានក្លាយជាប្រការដែលត្រូវបានគេចងចាំ នៅក្នុងពិធីអាពាហ៍ពាហ៍ដែលអូសបន្លាយដល់ទីជាងមួយសប្ដាហ៍របស់រាជបុត្រីស្កេចនៃប្រទេស Brunei ។

width=383

រាជបុត្រី Hajah Hafizah Sururul Bolkiah មានព្រះជន ៣២វស្សា និងកូនកម្លោះឈ្មោះ Pengiran Haji Muhammad Ruzaini អាយុ ២៩ឆ្នាំ បានធ្វើការគោរពភ្ញៀវកិត្ដិយសនៅក្នុងរាជវាំង ដែលមានបន្ទប់ចំនួន ១,៧០០ របស់ប្រទេសនេះ។ បើទោះជាបានបញ្ចប់ការបំពេញបែបបទតាមផ្លូវច្បាប់ ប៉ុន្ដែ ពិធីក្នុងថ្ងៃអាទិត្យកន្លងទៅ គឺជាព្រត្ដិការណ៍ដែលត្រូវបានគេចងចាំបំផុតនៅក្នុងពិធីអាពាហ៍ពិពាហ៍របស់រាជបុត្រីនៃស្ដេច Brunei ។
width=392
ក្នុងពិធីគោរពស្វាគមន៍ភ្ញៀវកិច្ចយស រាជបុត្រី គង់នៅចំពោះមុខភ្ញៀវចំនួន ៣,០០០នាក់ដែលអញ្ជើញមកពីតំបន់ និងបណ្ដាប្រទេសនានា ក្នុងនោះមានសម្ដេចហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា  នាយករដ្ឋមន្ដ្រីថៃ លោកស្រី Yingluck Shinawatra និងប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ផងដែរ។
width=404

គួរបញ្ជាក់ថា រាជបុត្រី Hafizah ដែលបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម គឺជារាជបុត្រទី ៥របស់ស្ដេច Brunei និងអគ្គមហេសី Saleha។ បច្ចុប្បន្ន ព្រះនាងកំពុងធ្វើការនៅក្រសួងហិរញ្ញវត្ថុ ខណៈដែលកូនកម្លោះគឺជាមន្ដ្រីនៅករិយាល័យនាយករដ្ឋមន្រ្ដី ហើយនៅក្នុងពិធីអាពាហ៍ពិពាហ៍នេះ កូនកម្លោះក៏ទទួលបានការប្រទានបរមងារ “Yang Amat Mulia Pengiran Anak” (ជាបរមងារសម្រាប់អ្នកដែលមានឋានៈខ្ពស់នៅក្នុងរាជវង្សានុវង្ស)ពីព្រះមហាក្សត្រ។

width=410

សូមរំលឹកថា រាជាណាចក្រ Brunei ត្រូវបានបង្កើតចាប់តាំងពីសតវត្សទី ១៥ និងគ្រប់គ្រងប្រទេសតាមបែប រាជាធិបតេយ្យ កាន់សាសនា អ៊ីស្លាមបែប Malay (Malay Muslims)។ ប្រទេសនេះ ដណ្ដើមបានឯករាជទាំងស្រុងពីអង់គ្លេស កាលពីឆ្នាំ ១៩៨៤៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP