បុរសម្នាក់ឈ្មោះ Julio Saquil បានសម្រុកចូលទៅក្នុងសាលារៀនមួយទាំងកម្រោលជាមួយឥទ្ធិពលនៃភាពស្រវឹងហើយបានចាប់អារ.ក ក្មេងសិស្សសាលា ២ នាក់ជាមួយកាំបិតនៅក្នុងសាលាមួយនៃខែត្រ Alta Verapaz អាមេរិកឡាទីន។
សាក្សីឃើញផ្ទាល់បានប្រាប់អោយដឹងថា បុរសម្នាក់នេះបានចូលទៅក្នុងថ្នាក់រៀន ហើយយកកាំបិតរបស់ខ្លួនកាប់ក្បាលក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ ហើយបន្ទាប់មកភ្លាមៗបានចាប់អារ.កក្មេងស្រីអាយុ ៨ ឆ្នាំម្នាក់បណ្ដាលអោយកុមារ កំសត់ទាំង ២ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពេលកើតហេតុ គេបានដឹងថាកុមាររងគ្រោះគឺ Evelyn Yanisa Saquij Bin ជាក្មេងស្រីអាយុ ៨ ឆ្នាំនិង Juan Armando Coy Cal ជាក្មេងប្រុសអាយុ ១៣ ឆ្នាំ។
បុរសម្នាក់នេះត្រូវបានគេចាប់ខ្លួន ហើយក្រោយពេលជំនុំជម្រះគេបានកាត់ទោសប្រហារជីវិតដោយចាក់សាំងដុតទាំងរស់រហូតដល់ស្លាប់ ហើយដុតនៅទីធ្លាសាលារៀនដែលបុរសរូបនោះសម្លាប់ក្មេងទាំង ២ ទៀតផង៕

ដោយ៖ ផានិតប្រភពពី៖ Dailymail