កាលពីថ្ងៃទី ២២មិថុនា កន្លងទៅ ទំព័រ Korea Times បានចេញផ្សាយថា នគរបាលកូរ៉េខាងត្បូងកំពុងសង្ស័យថា មានផ្សារងងឹតមួយកន្លែងក្នុងប្រទេសនេះ មានការជួញដូរសាច់មនុស្ស បន្ទាប់ពីមានករណីកាប់សាកសពស្ដ្រីកូរ៉េខាងត្បូងដើមកំណើតចិន នៅក្នុងក្រុង Suwon ត្រូវបានគេនាំឡើងតុលាការ។
បន្ទាប់ពីប្រកាសសាលក្រម តុលាការ Suwon បានសង្ស័យថា Oh គឺជាអ្នកលក់សាច់មនុស្ស ដែលបានយកសាច់អ្នករងគ្រោះទៅលក់នៅក្នុងទីផ្សារងងឹត ហើយបានសម្រេចបើកការស៊ើបអង្កេតឡើងវិញ។
Oh Won-chun អាយុ ៤២ឆ្នាំ ត្រូវបានប្រកាស់កាត់ទោសប្រហារជីវិត កាលពីថ្ងៃទី ២០មុថុនា ពីបទចាប់មនុស្ស សម្លាប់មនុស្ស និងកាប់សាច់ស្ដ្រីជនជាតិកូរ៉េខាងត្បូងដើមកំណើតចិន នៅឯក្រុង Sumon (កូរ៉េខាងត្បូង) ជា ២៨០កំណាត់ នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ Korea Times។
កាលពីថ្ងៃទី ១មេសា Oh បានចាប់ស្ដ្រីជនជាតិកូរ៉េខាងត្បូងដើមកំណើតចិន និងនាំស្ដ្រីរងគ្រោះនេះទៅកាន់ផ្ទះរបស់ខ្លួននៅក្រុង Sumon។ នៅក្នុងពេលជនកំណាចនេះមិនបានប្រុងប្រយ័ត្នស្រ្ដីរងគ្រោះក៏បានប្រើទូរស័ព្ទហៅទៅកាន់នគរបាល ដោយប្រាប់ថា នាងត្រូវបានគេរំលោភ និងវាយធ្វើបាប ព្រមទាំងបានប្រាប់ពីទីតាំងដែលនាងកំពុងត្រូវបានឃុំខ្លួនផងដែរ។
រហូតដល់ ១ម៉ោងនិង ២០នាទីក្រោយការហៅទូរស័ព្ទ ទើបនគរបាលមកដល់កន្លែងកើតហេតុ។នៅពេលនោះ ក្នុងបន្ទប់ទឹកក្នុងផ្ទះ ជនល្មើសបានកាប់ស្ដ្រីរងគ្រោះជា ២៨០កំណាត់ និងបានដាក់ចូលក្នុងថង់សំរាម។
យោងតាមទំព័រ Korea Times នគរបាលទើបរកឃើញ ១៤កំណាត់នៃរាងកាយរបស់ស្ដ្រីរងគ្រោះពួកគេសង្ស័យថា ដុំសាចសពដែលនៅសល់ពីនេះ អាចត្រូវបានលក់ក្នុងទីផ្សារងងឹត។
ករណីសម្លាប់មនុស្ស និងកាប់យកសាច់នៅ ក្រុង Sumon បានធ្វើអោយប្រជាជនកូរ៉េខាងត្បូងមានការក្ដៅក្រហាយ ពួកគេស្នើអោយនគរបាលស៊ើបអោយបានច្បាស់ពីបញ្ហានេះ ដើម្បីការពារប្រជាជន។
នៅក្នុងថ្ងៃទី ២០មិថុនា សមាជិកនៃគេហទំព័រ Daum របស់កូរ៉េខាងត្បូង បានសរសេរលិខិតមួយស្នើអោយមានការស៊ើបអង្កេតករណីសម្លាប់មនុស្ស កាប់យកសាច់ដ៏សាហាវនេះ។
គួររំឭកថា កាលពីថ្ងៃទី ២៥ ឧសភា នគរបាលចិន បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានសង្ស័យថា បានសម្លាប់យុវជន និងក្មេងប្រុសជាច្រើនសិបនាក់ ដោយយកសាច់មនុស្សទាំងនោះទៅលក់ក្នុងទីផ្សារ ដូចសាច់អូទ្រីស៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing