បវរកញ្ញាថ្មីរបស់អាមេរិក ថ្លែងថា នាងគាំទ្រចំពោះការចូលរួមប្រកួតបវរកញ្ញារបស់ក្រុមនារីកែភេទ ព្រោះនាងគិតថា វាជាសិទ្ធិ សេរីភាពដែលអ្នករស់នៅលើទឹកដីអាមេរិកគួរតែមាន។

Olivia Culpo​ មកពីរដ្ឋ Rhode Islan មានអាយុ ២០ឆ្នាំ បានជាប់ជាបវរកញ្ញាអាមេរិកឆ្នាំ ២០១២ កាលពីប៉ុន្មានថ្ងៃមុននេះ។ ស្រីស្អាតដែលមានកំពស់ ១,៧ម៉ែត្រ និងមិនត្រូវបានវាយតម្លៃខ្ពស់ប៉ុន្មាន ប៉ុន្ដែ នាងបានទទួលជោគជ័យក្នុងការប្រកួតបវរកញ្ញានៅអាមេរិក។

width=381

នៅក្នុងកិច្ចសម្ភាសមួយ បន្ទាប់ពីបានក្លាយជាបវរកញ្ញាថ្មីរបស់អាមេមរិក Olivia Culpo​ បានថ្លែងថា ខ្លួនជាមនុស្សញៀននឹងកុំព្យូទ័រ ចំណែកតារាហូលីវូដ ដែលនាងស្រឡាញបំផុត គឺលោកស្រី Audrey Hepburn។

 width=367

Olivia Culpo បង្ហាញឈុតងូតទឹកក្នុងរាត្រីផ្ដាច់ព្រ័ត្រ

បច្ចុប្បន្ន បវរកញ្ញា Olivia Culpo​ គឺជានិស្សិតឆ្នាំទី​២ នៅសាកលវិទ្យាល័យ Boston ពេលខាងមុខ នាងនឹងផ្អាកការសិក្សារយៈពេលមួយឆ្នាំដើម្បីបំពេញតួនាទីជាបវរកញ្ញាអាមេរិក។

គេបានដឹងថា នៅក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ Olivia Culpo​ បានទទួលសំណួរដែលសួរថា ៖ តើនាងគិតថា វាយុត្ដិធម៌ដែរ ឬទេ ប្រសិននារីកែភេទម្នាក់បានយកជ័យជំនះលើបេក្ខភាពជានារីភេទដទៃទៀតដើម្បីបានក្លាយជាបវរកញ្ញាអាមេរិក?

width=401Olivia Culpo​ ក្នុងសន្និសីទកាសែត ពេលក្លាយជាបវរកញ្ញាអាមេរិក

Olivia Culpo ឆ្លើយថា ៖ ខ្ញុំគិតថា ប្រការនេះគឺជារឿងយុត្តិធម៌ បើទោះជាខ្ញុំយល់ថា អ្នករាល់គ្នានៅមានការមិនប្រាកដក្នុងចិត្ដ ចំពោះបញ្ហានេះ ព្រោះ អ្នកណាក៏ស្គាល់ស្ដ្រីពិតប្រាកដចូលរួមក្នុងការប្រកួតបវរកញ្ញា ប៉ុន្ដែបច្ចុប្បន្ន មានមនុស្សជាច្រើនត្រូវការផ្លាស់ប្ដូរជីវិតដើម្បីទទួលបានសុភមង្គលពិតប្រាកដ ដូច្នេះខ្ញុំទទួលស្គាល់ពួកគេ ដោយសារតែ យើងកំពុងរស់នៅលើទឹកដីដែលមានសេរីភាព។ 

Olivia Culpo​ កើតនៅក្នុងត្រកូលមួយដែលពុកម្ដាយរបស់នាងគឺជាអ្នកសិល្បៈ។ Olivia Culpo ធ្លាប់រៀនលេងឧបករណ៍តន្ដ្រីតាំងពីកាលនៅរៀនមធ្យមសិក្សា។ នាងបានធ្លាប់បានទៅសំដែងcelo​ នៅ Boston ក្រុងញូវយ៉ាក ហើយនាងក៏អាចនិយាយភាសាអ៊ីតាលីផងដែរ។

ក្រៅពីបានក្លាយជាបវរកញ្ញា ស្រីស្អាត Olivia Culpo បានសរសេរនៅលើប្លក់របស់ខ្លួនថា ៖ ខ្ញុំពិតជាភ្ញាក់ផ្អើល និងមានសុភមង្គលណាស់ ជាមួយនឹងជ័យជំនះរបស់ខ្ញុំ។

      width=437

 

ដោយ ៖ សូរីយ៉ាប្រភព ៖ headblitz/zing