រថយន្ត Range Rover ពីមួយជំនាន់ទៅមួយជំនាន់កាន់តែ វិវដ្តរូបរាងទៅរកភាពស្រស់ស្អាត និងទាក់ទាញបំផុត សំរាប់បំពេញ និង តម្រូវចិត្តអតិថិជន ឱ្យកាន់តែមានភាពជឿជាក់បន្ថែមទៀតលើរថយន្ត Range Rover។
ថ្មីៗ នេះ រថយន្ត Range Rover បានរចនាម៉ូដរថយន្តម៉ូដែលថ្មី ឆ្នាំ២០១៥ ដែលមានរូបរាងដ៏ល្អឥតខ្ចោះ ជាមួយនឹងរូបរាងខាងក្រៅ និង ខាងក្នុងពិតជាប្រណិត និងស្រស់ស្អាត ដោយបានកែប្រែ ផ្លាស់ប្តូររូបរាងខ្លះៗ ខុសពីម៉ូដែលចាស់ ឆ្នាំ២០១៤ និង បន្ថែមនូវឧបករណ៍ទំនើបមួយចំនួនទៀតនៅខាងក្នុង។
រថយន្ត Range Rover ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺត្រូវបានគេដាក់ឈ្មោះថា រថយន្ត Range Rover Evoque Autobiography ដែលមានឈ្មោះវែង ជាងគេ ក្នុងចំណោចរថយន្ត Range Rover ផ្សេងទៀត។ រថយន្ត Range Rover Evoque Autobiography ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ អាចបើកបរបានល្បឿន ១៣៥ម៉ាយ/ម និង មិនទាន់មានការដាក់ប្រកាសលក់រថយន្ត ដ៏ប្រណិតនេះនៅលើទីផ្សាររថយន្ត ពេលណានៅឡើយទេ៕សូមទស្សនា រូបភាព ខាងក្រោម







ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed