ព័ត៌មានអន្តរជាតិ ៖   គេហទំព័រសារព័ត៌មានពិភពលោក ក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសមត្តភាពនារីជនជាតិចិនម្នាក់ ស្របពេលដែលមានការចុះផ្សាយតាមគេហទំព័ររៀងខ្លួនទាក់ទិនទៅនឹងសមត្តភាពពិសេសរបស់នាង   ក្នុងការសរសេរអក្សរបានដោយដៃទាំងពីរព្រមៗគ្នា ខណៈពេលដែលដៃស្តាំសរសេរជាភាសាផ្សេង និងដៃឆ្វេងសរសេរជាភាសាមួយផ្សេងទៀត។

width=470

គួរបញ្ជាក់ផងដែរថា  នារីជនជាតិចិន  មានសមត្តភាពអច្ឆរិយម្នាក់នោះ  មានឈ្មោះថា ChenSiyuan វ័យ ២៤ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ  នាងក៏បានបញ្ជាក់អោយដឹងផងដែរថា  សមត្តភាពពិសេសមួយនេះ  វាគឺជាដុងពីកំណើត ខណៈពេលដែលវាគឺជាការទទួលបានពីឪពុកម្តាយ ជាជាងការអនុវត្តន៍។  ហើយបើនិយាយពីការសរសេរអក្សរជាភាសាពីរផ្សេងៗ  ដោយដៃទាំងពីរ ព្រមៗគ្នា​នោះ  វាមិនមានជាការងាយស្រួល  និងចេះតែអាចធ្វើបាននោះទេ   តែអាចនិយាយបានថា នេះគឺជាសមត្តភាពពិសេស។

width=470

គួររំឮកផងដែរថា មិត្តភក្តិរបស់នាង  ក៏ធ្លាប់ព្យាយាមសាកល្បងក្នុងការធ្វើបែបនេះដែរ តែមិនបានសំរេចនោះទេ។ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សមត្តភាពពិសេសនៅក្នុងការសរសេរអក្សរជាពីរភាសា ដោយដៃទាំងពីរ ព្រមៗគ្នានោះ អាចធ្វើទៅបានយ៉ាងដូចម្តេចតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ ​ibtimes