កាលពីដើមសប្ដាហ៍កន្លងមកនេះគេហទំព័រ Weibo របស់ចិនបានបង្ហោះសំបុត្រមួយគឺជាសំបុត្រអាណាមិកដែលគេបានរកឃើញនៅក្នុងបន្ទប់ទឹកនារីក្នុងសាលកវិទ្យាល័យ Nanchang ក្នុងខែត្រJiangxi ប្រទេសចិន។
អ្នកសរសេរសំបុត្រអាណាមិកនេះបានសរសេរគំរាមថាគេនឹងតាមលងរាល់និស្សិតស្រីដែលនៅជុំវិញទីធ្លាអាគារសាកលវិទ្យាល័យហើយគេនឹងមិនទៅណាឆ្ងាយនោះទេ។ គេបានសរសេរថាហេតុដែលគេធ្វើបែបនេះព្រោះតែស្រីៗនៅសាកលវិទ្យាល័យ លេងខ្លួនចាយសម្រស់និងអោយដៃទៅលើតែបុរសសង្ហាៗ និងជាកូនអ្នកមានលុយឡានវីឡាតែប៉ុណ្ណោះ ហើយមិនដែលផ្ដល់ឧកាសដល់មនុស្សមានចិត្តស្មោះហើយជាកូនកសិករដូចជាគេទាល់តែសោះ!ជនអាណាមិករូបនេះក៏បានសរសេរបញ្ជាក់ផងដែរពីករណីក្មេងស្រីជំំទង់ម្នាក់ត្រូវបានគេរំលោភរហូតដល់បាត់បងជីវិតនៅទីក្រុង Dongguan ដែលកើតឡើងថ្មីៗមកនេះ ហើយគេបានសរសេរគំរាមថាគេនឹងអោយនារីៗទាំងអស់នៅក្នុងសាកលវិទ្យល័យក្លាយជាមនុស្សទី ១ នៅខាងមុខទំព័រសារពត៌មាន ហើយនឹងអោយឈាមរបស់ពួកគេស្រោចលើកំរាលបន្ទប់ទឹក។ជនអាណាមិកនេះក៏បានសរសេរប្រាប់តាមសំបុត្រនោះផងដែរថា ប្រសិនបើចង់ចាប់ខ្លួនគេអោយតាមចាប់មកចុះអោយតែអាចអាប់បាន! គេសង្កេតឃើញមានឈាមប្រលាក់លើសំបុត្រនោះផងដែរហើយពេលនេះក្រុមប៉ូលីសកំពុងតែស៊ើបអង្កេតលើរឿងនេះ។ សំបុត្រអាណាមិកនេះត្រូវបាននិស្សិតស្រីម្នាក់រកឃើញនៅក្នុងបន្ទប់ទឹកនារីពេលកំពុងបន្ទោបង់ ហើយវាបានក្លាយជាមូលហេតុដែលធ្វើអោយនិស្សិតស្រីគ្រប់គ្នាភ័យខ្លាចសឹងតែលែងហ៊ានចួលបន្ទប់ទឹក។
ដោយ៖ ម៉ូនីកាប្រភពពី៖ Chinabuzz