មិនគួរឲ្យជឿ
>
ប្លែកៗ
ទារកក្បាលធំ ចម្លែកនៅ ប្រទេសវៀតណាម
18/09/2012 14:45
មនុស្សយើងជីវិតមើលមិនឃើញ មានអ្នកខ្លះកើតមកក្រ ខ្លះក៏មានទ្រព្យ ខ្លះក៏គ្រប់លក្ខណៈខ្លះក៏មិនគ្រប់លក្ខណៈ ហើយខ្លះក៏លើសលក្ខណៈទៅទៀត តែរឿងនេះមិនអាចមាននរណាអាចហាមឃាត់ឬកំណត់បាននោះទេ។
ក្មេងប្រុស Tran Van Hoai អាយុ ២ ឆ្នាំជាកូនប្រុសរបស់អ្នកស្រី Ho Thi Le និងលោក Tran Van Viet រស់នៅខែត្រ Quang Nam ប្រទេសវៀតណាម បានក្លាយជាក្មេងចម្លែកម្នាក់ដែលមានជំងីចម្លែកធ្វើអោយក្បាលរបស់គេធំទៅៗ ដែលមកដល់ពេលនេះគេមានអាយុ ២ ឆ្នាំជាមួយទម្ងន់ ១៥ គីឡូក្រាមប៉ុន្តែរូបរាងស្គមដោយសារតែទម្ងន់ធ្ងន់តែក្បាលតែប៉ុណ្ណោះ។វាជារឿងគួរអោយខ្លោចផ្សាណាស់សម្រាប់ក្មេងរូបនេះដែលខ្លួនមិនអាចធ្វើអី្វបានក្រៅពីដេកនៅមួយកន្លែង ដោយសារតែក្បាលធំរបស់គេ ម្ដាយរបស់គេបានប្រាប់ថាខ្លួនពិតជាអាណិតកូនរូបនេះណាស់ហេតុនេះហើយបានជាខ្លួនខិតខំចិញ្ចឹមកូននេះមកដល់ពេលនេះទោះបីជាគេមិនមានសង្ឃឹមក្នុងការព្យាបាលបានជា ឬអាចរស់បានយូរក៏ដោយ។
ក្មេងរូបនេះវាតែងតែសម្រក់ទឹកភ្នែកទាំងគ្មានសម្លេងរាល់ពេលដែលវាបានឃើញមនុស្សចូលមកក្នុងផ្ទះកាត់មុខរបស់វា។ ម្ដាយរបស់ក្មេងកំសត់រូបនេះបានប្រាប់ថាការពិតទៅកូននេះកើតមកពីដើមឡើយគឺល្អស្អាតដូចជាគេឯងធម្មតាទេប៉ុន្តែក្រោយពេលកើតបាន ២ ខែនៅពេលដែលគេបានយកកូនទៅពិនិត្យសុខភាពនិង ចាក់ថ្នាំបង្ការ គ្រូពេទ្យបានរកឃើញថាក្នុងក្បាលរបស់ក្មេងកំសត់នេះមានដុះសាច់ចម្លែក។ម្ដាយឪពុករបស់ក្មេងនេះបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីព្យាបាលកូនរបស់ខ្លួនប៉ុន្តែមន្ទីរពេទ្យក្នុងតំបន់មិនអាចជួយក្មេងនេះបាននោះទេ ដូចនេះហើយពួកគេត្រូវខិតខំរកប្រាក់សន្សំទុកដើម្បីអោយកូនរបស់ខ្លូនបានទៅព្យាបាលនៅមន្ទីរពេទ្យ Da Nang នៅទីក្រុងហាណូយ៕
ដោយ៖ ម៉ូកាប្រភពពី៖ K14
អត្ថបទដែលទាក់ទង
ទៅមើល អត្ថប្រយោជន៍ ផ្លែមាន ដែលល្អចំពោះ ខួរក្បាល និងកម្លាំង
02/01/2017 14:37
Donald Trump ហៅទូរស័ព្ទដោយផ្ទាល់ទៅកាន់ នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាក់ពីរឿង....
15/12/2016 16:18
វៀតណាម សុំទោសដែលអ្នកគាំទ្រគប់រថយន្តក្រុងដឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយ
09/12/2016 10:16
ន៎ុះ រកឃើញករណីឆ្លង Zika ៨ ករណីថ្មីនៅវៀតណាម សរុបកើនដល់ ៥៤ករណីហើយ
19/11/2016 10:41
សមាជិកសភាទីក្រុងហុងកុងពីររូប ត្រូវរារាំងមិនឲ្យចូលសភា ដោយសារមិនព្រមទៅស្បថនៅទីក្រុងប៉េកាំង
07/11/2016 11:36
អត្ថបទផ្សេងទៀត
ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ចេះតែឈឺក្នុងពោះ ពេទ្យថា មានដុំសាច់មហារីក លុះវះឃើញពេទ្យស្រឡាំងកាំងគ្រប់គ្
15/09/2020 10:52
មិនគួរឱ្យជឿ! ពស់ថ្លាន់ញីអាយុ ៦២ ឆ្នាំ តមរឿងនេះ បានរហូត ១៥ ឆ្នាំ
14/09/2020 14:58
ស្ត្រីដែលកំពុងធ្វើសមាធិលើជីវិតនៅក្នុងប្រឡាយធ្វើឱ្យអ្នកភូមិបាស់សក់
14/07/2020 15:44
ភើបជំនួស! ក្មេងស្រីដែលទូលនំលក់រួចត្រូវចោរឆក់ទូរស័ព្ទនោះ ឥឡូវនេះក្មួយបាន………..
27/06/2019 15:37
អ្នកដំណើរជនជាតិចិន ព្យាយាមវាយបំបែកបង្អួចរថភ្លើងល្បឿនលឿន ដើម្បីស្រូបខ្យល់អាកាស
24/05/2019 10:53