តារារាជនីសម្រស់លេខមួយរបស់តៃវ៉ាន់នាង Chiling Lin កំពុងរងនូវពាក្យចចាមអារាមថានាងធ្លាប់បានវះកាត់កែសម្រស់មកជាងរាប់ឆ្នាំមកហើយ ខណៈដែលពាក្យទាំងនេះវាកំពុងតែរីកសាយនោះនាងក៏បានចេញមុខមកបកស្រាយផងដែរ ហើយគេក៏ឃើញនាងមានយកមកជាមួយនូវសំបុត្រពេទ្រដែលបញ្ជាក់ថានាងស្អាតពីកំណើតផងដែរ ព្រោះពាក្យចចាមអារាមទាំងនេះអាចនាំអោយមានគ្រោះថ្នាក់ដល់អាជីពរបស់នាង។/នាងបាននិយាយថា នាងពិតជាពិបាកចិត្តណាស់នៅពេលដែលនាងជាមនុស្សម្នាក់មានមុខមាត់គឺតាមធម្មជាតិសុទ្ធសាធ ទាំងភ្នែក ចង្ការ ច្រមុះ ថ្ពាល់ បបូរមាត់ នឹងសូម្បីតែដើមទ្រូងដែលវាទ្រលុកទ្រលន់ពីធម្មជាតិបែជាត្រូវគេតិចតៀនថា ស្អាតដោយសារតែការវះកាត់ទៅវិញនោះ។/តែយ៉ាងណាព័ត៌មានពីគេហទំព័រមួយចំនួនបានអោយដឹងថា នាងធ្លាប់បានចំណាយប្រាក់ជាង ២ ម៉ឺនដុល្លាក្នុងការវះកាត់កែសម្រស់នៅបរទេស។ ទោះជាយ៉ាងណាក៏នាងនៅតែប្រកែកថាវាមិនមែនជាការពិតដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars