ប៉ាគីស្ថាន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមបងធំមានគ្នា ៨នាក់ ដែលជាជនជាតិប៉ាគីស្ថាន និងអង់គ្លេសនោះ ត្រូវបានប៉ូលីស ចាប់បានទាំងក្រុម ខណៈដែលគេបានវេចលុយជាច្រើន ហើយចង់រត់ចូលទៅក្នុងតំបន់អឺរ៉ុបុ។

Jalil Ahed

ក្រុមបក្សពួក Ahmed ជាជនជាតិប៉ាគីស្ថាន
ភ្នាក់ងារពិសេស និងជាប៉ូលីសអង្កេតុពីតំបន់អឺរ៉ុប បានប្រាប់ថា ក្នុងចំណោមបក្សពួកគេ៨នាក់ មានម្នាក់ឈ្មោះ Jalil Ahmed មានវ័យ ៣៦ឆ្នាំ រស់នៅទីក្រុង Birmingham គឺជាសកម្មជនដ៏ខ្លំាងក្លាក្នុងការដឹកនាំក្រុម ដែលរូបគេនេះ មានរថយន្ដម៉ាក Mercedes មួយគ្រឿងសម្រាប់ធ្វើសកម្មភាព។



ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប៉ូលីស បានរឹបអូសគ្រឿងញៀនជាច្រើនកញ្ចប់ ទូរស័ព្ទដៃ រថយន្ដទំនើបមួយគ្រឿង និងលុយដែលគេច្រកដាក់ក្នុងកេះ និងថង់ចំនួន ១៩លានផោនផងដែរ។ ជាមួយគ្នានេះផងដែរ តុលាការនៅប្រទេសអង់គ្លេស និងប៉ាគីស្ថាន បានកាត់ទោសពួកគេ អោយជាប់គុករៀងៗខ្លួន ដែលសរុបទៅ គឺស្មើនឹង ៤៧ឆ្នាំ៕
ដោយ៖ រដ្ឋា ប្រភព៖ dailymail