ក្រោយពីធ្វើព្យុះភ្លៀងអស់ ២ មេយ៉ាងធំដែលមានដូចជា Gangnam Style និង Gentleman រួចមក PSY ទទួលបានគាំទ្រយ៉ាងច្រើន តែក៏មានមតិរិះគន់ច្រើនទៅៗដែរ ។ ជាមួយនិងគំរោងចេញបទថ្មី នៅក្នុងខែកញ្ញា ខាងមុខនេះ ទស្សនិកជនបាន កំពុងរង់ចាំមើល ហើយក៏លើកមកជាសំនួរ ចោទសួរយ៉ាងច្រើន ដោយលាយឡំជាមួយនិងមតិអវិជ្ជមានយ៉ាងច្រើន ។

/សំដីរបស់ទស្សនិកជនជាច្រើន បានរិះគន់ PSY យ៉ាងចាស់ដៃ ដោយពាក្យសំដីខ្លះពិតជាគ្រោតក្រៀតណាស់ ។ ទស្សនិកជនបានរិះគន់ដូចខាងក្រោម ៖

-ខ្ញុំសង្ឃឹមថា PSY និងដឹងខ្លួនថា ទស្សនិកជននៅអាមេរិក មិនបានគិតថា រូបគេគឺជាអ្នកសិល្បៈដែលមានទេពកោសល្យឡើយ ហើយក៏ប្រហែលជាមិនមែន មានតែអាមេរិកមួយឡើយ ។-PSY ពិតជាពូកែថតវីដេអូមែន តែវីដេអូបានត្រឹមកំប្លែង ជាលក្ខណៈឆ្កួតៗប៉ុណ្ណោះ ។-នៅក្នុងភ្នែករបស់ទស្សនិកជន PSY គ្រាន់តែជាតួកំប្លែង សំរាប់អោយគេលេងសើចប៉ុណ្ណោះ ។-ខ្ញុំចង់ប្រាប់ PSY ថាកំប្លែងរបស់អ្នក លែងធ្វើអោយទស្សនិកជន អាមេរិចសើចទៀតហើយ ។-បើទោះបីជា PSY ល្បីយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សជាច្រើន មិនបានដឹងថាគាត់ជាកូរ៉េឡើយ នេះបញ្ជាក់អោយឃើញថា ពួកគេមិនបានខ្វល់ ឬចាប់អារម្មណ៍និង PSY ឡើយ ។

/ជាមួយនិងមតិទាំងនេះ ហើយមានមួយចំនួនទៀតដែល Camnews មិនអាចលើកយកមកអស់បង្ហាញអោយឃើញថា បទចំរៀងរបស់ PSY ល្បីមិនមែនដោយសារពិរោះនោះទេ គឺវាល្បីព្រោះតែវីដេអូបែបកំប្លែងឆ្កួតៗប៉ុណ្ណោះ ។ យើងនឹងចាំតាមដានទាំងអស់គ្នា អំពីបទថ្មីរបស់ PSY ដែលត្រៀមចេញក្នុងខែកញ្ញា ខាងមុខនេះ ៕ 

 

ដោយ ៖ លីលីប្រភព ៖ k14