ឥណ្ឌា៖ ជាការពិតណាស់ ជាធម្មតាយើងតែងតែឃើញសត្វដែលនៅលើគោក ឬនៅក្នុងទឹក ធ្វើការប្រយុទ្ធគ្នា ដើម្បីចំណីអាហារ ឬដើម្បីបញ្ចេញនូវឥទ្ធិពលរបស់ខ្លួន ថាតើអ្នកណាខំា្លងជាងមួយណា។

ប៉ុន្ដែនេះ គឺជារូបភាពមួយដែលមានលក្ខណៈចម្លែក និងអស្ចារ្យបំផុត ខណៈសត្វពីរប្រភេទផ្សេងគ្នា (លើគោក និងក្នុងទឹក) បានប្រយុទ្ធគ្នា ដើម្បីអោយដឹងថា មួយណា ខំា្លងជាងមួយណា។ ទីបំផុត សត្វដែលមានរូបរាងតូច គឺ សត្វឆ្មា អាចយកឈ្នះ សត្វកំណាចក្នុងទឹក គឺសត្វក្រពើ។ ការប្រយុទ្ធគ្នានេះទៀតសោតបានធ្វើអោយមនុស្សជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
គួររំលឹកផងដែរថា រូបភាពនៃសត្វឆ្មា និងក្រពើប្រយុទ្ធគ្នា នេះត្រូវបានផ្ដិតរូបដោយលោក Manu Chaudhary មានវ័យ ២៥ឆ្នាំ ស្ថិតនៅប៉ែកខាត្បូង នៃទីក្រុង Middlesex ប្រទេសឥណ្ឌា។
ទោះបីជាយ៉ាណាក៏ដោយ បើយើងមើលរូបភាព និងវីដេអូទៅ សត្វក្រពើនោះ វាហាក់បីដូចជាខុសពីក្រពើដ៏ទៃ ខណៈក្រពើនេះ មានមាត់ស្រួច ដូចគេស្រោប នឹងដបទឹកក្រូចអញ្ចឹង។ នេះជាវីដូអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ ប្រភព៖ dailymail