កូរ៉េខាងត្បូង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap​ ប្រទេសកូរ៉េ បានអោយដឹងថា កាលពីថ្ងៃពុធ ១១​​ កក្កដានេះ លោក Lee Sang -deuk មានវ័យ ៧៦ឆ្នាំ ដែលត្រួវជាបងប្រុសបង្កើតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak​ ត្រូវបានចាប់ខ្លួនពីបទស៊ីសុំណូក ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃពុធម្សិលមិញ នេះឯង។width=455គួររំលឹកផងដែរថា លោក Lee គឺជាអតីតមេដឹកនាំនយោបាយដ៏ឆ្នើមរបស់គណបក្ស Grand National Party ។ លោកត្រួវបានគេចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ ឬយកចំណេញថវិការដ្ឋ​ ពោលគឺគាត់បានកឹបកេងថិការជាតិចំនួន ៦០០លានវ៉ុន ដែលស្មើនឹង ៣៣៧,៥៤៥ ផោន ទៅដាក់ក្នុងធានាគារតាំងពីឆ្នាំ ២០០៧ ដល់ ២០១១។width=455តាមព័ត៌មានខាងលើបានអោយដឹងថា ការចាប់ខ្លួនរបស់លោក Lee Sang-deuk បានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកប្រធានាធិបតី Lee Myung-bak ដែលលោកមានរយៈពេលត្រឹមតែ ២ឆ្នាំទៀតប៉ុណ្ណោះ ក្នុងការដឹកនាំរដ្ឋាភិបាលរបស់លោកក្នុងប្រទេសកូរ៉ូខាងត្បូង។

តាមប្រភពដដែលបានអោយដឹងថា លោក Lee Myung- bak មានការសោកស្ដាយយ៉ាងខ្លាំងនូវទង្វើបែបនេះ លោកគ្រាន់តែបាននិយាយយ៉ាងខ្លីថា ' ខ្ញុំសុំទោស!'៕

 

ដោយ៖​ សារិនប្រភព៖ telegrap