ហ្វីលីពីន៖ មានប្រជាពលរដ្ឋប្រមាណជា ២៥០,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន បន្ទាប់ពីមានភ្លៀវធ្លាក់យ៉ាងខ្លំាងនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានជន់លិចលំនៅដ្ឋានរបស់ពួកគេ កាលពីថ្ងៃចន្ទ ម្សិលមិញ។

យោងតាមបណ្តាញសារពត៌មាន   channelnewsasia  បានឱ្យដឹងថា   យ៉ាងហោចណាស់មានមនុស្ស ១៥នាក់  ត្រូវបានសម្លាប់   និងទ្រព្យសម្បត្តិ   ជាច្រើនទៀត   ត្រូវបានបំផ្លាញ ដោយសារទឹកជំនន់។

ទឹកជំនន់នេះ បានធ្វើឱ្យប្រជាពលរដ្ឋ  ច្រើនជាង ៨០០,០០០នាក់ រងផលប៉ះពាល់ ជាមួយនឹងមន្ត្រីរាជការរដ្ឋាភិបាល ១៨,៦០០ នាក់   បានជម្លៀសទៅរកទីទួលសុវត្ថិភាព  និងមានមនុស្សប្រមាណជា ២៣១,០០០ នាក់ទៀត បានទៅស្នាក់នៅផ្ទះសាច់ញាតិ និងមិត្តភកិ្ត៕

width=456

width=456

width=455

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ channelnewsasia