ម៉ិចស៊ិកូ៖ តាមការអោយដឹងពីអ្នកធ្វើនំនៃហាង Venustaino Carrazanda ប្រទេសម៉ិចស៊ិកូកាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ក្រុមអ្នកធ្វើនំចំនួន ១២ នាក់បានមកជួបជុំគ្នា ក្នុងហាង​ ដើម្បីធ្វើ Sandwich ដ៏ធំអស្ចារ្យមួយ។width=455Torta ជាប្រភេទ Sandwich ដែលមានប្រជាប្រិយភាពបំផុត ក្នុងប្រទេស​ Mexico។ Torta គឺជាអាហារដែលគេធ្វើសម្រាប់ តែការញាំបំបាត់ការឃ្លានមួយភ្លែតៗ ប៉ុណ្ណោះ។ តែពេលនេះក្រុមអ្នកធ្វើនំហាង Venustiano បានធ្វើ Torta (sandwich) ដ៏ធំបំផុតក្នុងពិភពលោក ពោលគឺវាមានប្រវែង ៥៣ម៉ែត្រ និងទំងន់ដល់ទៅ ៧០ គីឡូក្រាមឯណ្ណោះ។width=455

width=455តាមការប្រាប់អោយដឹងពីម្ចាស់ហាងលោក Elena Segura បានអោយដឹងថា នំនេះមិនត្រឹមតែធំទេ តែវាមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ នេះដោយសារតែ​ នំនេះត្រូវបានផ្សំគ្រឿងរាប់រយមុខ​ ជាពិសេស ការធ្វើនំនេះ សុទ្ធតែចុងភៅមានថ្វៃដៃល្អទៀតផង។ លោកបានបន្ដថា​ គោលបំណងនៃការធ្វើនំនេះ គឺសម្រាប់ការដាក់តាំងពិពរណ៍ជាតិដ៏ធំ ក្នុងទីក្រុងម៉ិចស៊ិកូ កាលពីដើមសប្ដាហ៍នេះ។

 

ដោយ៖ នារីប្រភព៖ sky