ព័ត៌មានកំសាន្ត ៖ រឿងភាគថៃថ្មីដែលកំពុងតែចាក់បញ្ចាំងនិងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់មិត្តៗយុវវ័យ គឺរឿង ហង្សបាក់ស្លាបជំនាន់ទី៣ ដែលមានវត្តមានរបស់នាង Kimberly និងលោក James jirayu គឺជាតួឯកនៅក្នុងរឿងនេះផងដែរ ធានាថាល្អមើលមិនចាញ់រឿងមុនៗរបស់តារាថៃទាំងពីរដួងនេះឡើយ ​។ 

ហើយអ្វីដែលកាន់តែអស់សំណើចជាងនេះទៅទៀតនោះគឺ មានមតិយោបល់មួយចំនួនបាននិយាយថា James Jirayu មានសម្រស់ស្រស់ស្អាតជាងនាង Kimberly ជាតួឯកស្រីក្នុងរឿង ហង្សបាក់ស្លាប ។ 

តែទោះបីជាយ៉ាងណាក៏ដោយចុះ តារាសម្តែងវ័យ ២៣ លោក James Jirayu ហាក់បីដូចជាហួសចិត្តជាមួយនិងមតិយោបល់ទាំងនេះព្រោះ ដោយលោកលើកឡើងក្នុងកិច្ចសម្ភាស៍មួយកាលពីថ្ងៃទី​ ២៨ ខែមីនាថា រូបខ្ញុំបាទគឺជាមនុស្សប្រុស រីឯ Kim គឺជាមនុស្សស្រី ដូច្នេះហើយគ្មានហេតុផលអីត្រូវទៅធ្វើការប្រៀបធៀបជាមួយគ្នាបែបនេះទេ ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook