វាជារឿងមួយដែលគួរអោយចង់សើចនៅពេលដែលកំពូលតារាខ្មោចជញ្ជក់ឈាមក្នុងស៊េរីរឿង Twilightលោក Robert Pattinson បានផ្ដល់បទសម្ភាសន៍ដល់ msNBC និយាយពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។
ក្នុងនោះមានសំនួរមួយដែលគេសួរថាតើរវាង Westlife និង One Direction ក្រុមទាំង ២ នេះលោកចូលចិត្តមួយណាជាងគេ? ស្រាប់តែពេលនោះលោកបានឆ្លើយថាពិតជា Westlife ហើយព្រោះក្រុមនេះគឺជាក្រុមចម្រៀងដែលលោកពេញចិត្តជាងគេ ហើយការពិតទៅលោកមិនដែលស្គាល់ មិនដែលស្ដាប់បទចម្រៀងរបស់ One Direction នោះទេ វាជាការពិត Robert បានប្រាប់ថាគ្រាន់តែធ្លាប់ឃើញរូបរបស់ពួកគេចុះក្នុងទស្សនាវដ្ដីប៉ុណ្ណោះ។វាបានក្លាយជារឿងមួយដែលគួរអោយអស់សំណើច ជាពិសេសក្រោយពេលដែលព័ត៌មាននេះចេញនៅលើ Internet ហើយ ទ្វីតទ័រ របស់មនុស្សជាច្រើនបានបង្ហោះនូវ Status ពីរឿងនេះដែលគេនិយាយថាខ្មោចជញ្ជក់ឈាម មិនដែលស្គាល់ One Direction ប្រហែលជាមកពីល្បីមិនដល់ហើយមើលទៅ៕
ដោយ៖ ម៉ូកាប្រភពពី៖ fleckingrecords