ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មានប្លែកបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញនេះ បានចេញផ្សាយអត្ថបទមួយអោយដឹងថា ស្រ្តីជាម្តាយចុងចិត្តខ្មៅម្នាក់ ត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគារដល់ទៅ    ៣០ ឆ្នាំ  ក្រោយពីបានរកឃើញថាគាត់ពិតជាបានព្យាយាមដុតលិង្គកូនប្រុសវ័យ ១៩ ឆ្នាំរបស់ខ្លួន ដោយដែកកេះ។

width=446

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាម្តាយចុង និងជាជនជាប់ចោទរូបនេះ មានឈ្មោះថា Chris-tine Gelineau ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក     ។  ដោយឡែកកូនប្រុសវ័យ ១៩ ឆ្នាំដែលជាជនរងគ្រោះនោះ    បានគូសបញ្ជាក់អោយដឹងថា  ខ្លួនត្រូវបានស្រ្តីជាម្តាយ  បង្ខិតបង្ខំ    អោយនិយាយលាក់បាំងពីការរំលោភបំពាន តាំងពីពេលកន្លងទៅតែដោយសារតែការអត់ទ្រាំមានព្រំដែនកំណត់  គេក៏បានលាតត្រដាងឡើងរាល់ការរំលោភបំពាន ក៏ដូចជា ការធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត  កាលពីពេលកន្លងទៅ  ដោយពណ៌នាប្រាប់ដល់អង្គសវនាការទាំងមូល នៅរដ្ឋ New Hampshire ។  ជាលទ្ធផល  ស្រ្តីជាម្តាយត្រូវប្រឈមក្នុងការជាប់ពន្ធនាគារដល់ទៅ   ៣០ ឆ្នាំ     មុនពេលដែលទទួលសារភាពនូវទោសកំហុសខាងលើ   បន្ទាប់ពីមានការបដិសេធ   ដោយនិយាយកុហកថា   ខ្លួនបានធ្វើបែបនេះ(ដុតលឹង្គ) ក៏ព្រោះតែខ្លាចការគំរាមរបស់គេ ថានឹងអាចមករួមដំណេកជាមួយគាត់។

យ៉ាងណាមិញ  បើនិយាយពីជនរងគ្រោះ ដែលត្រូវជាកូនចុងវ័យ  ១៩ ឆ្នាំ មិនបានបញ្ជាក់អត្តសញ្ញាណរូបនោះ របួសរបស់គេ មិនសភាពធ្ងន់គួរសម ខណៈពេលដែលមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញសាកសព ពូជត្រីកម្រ មានឆ្អឹងវែងជាងគេបំផុត លើលោក- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ