វៀតណាម៖ កាលពីល្ងាចថ្ងៃម្សិលមិញ នៅពេលដែលមានព្យុះ ខ្យល់បក់បោកខ្លាំងដែលបណ្តាលមកពីឥទ្ធិពលនៃខ្យល់ព្យុះលេខ ៥។
ឧបទ្ទេវហេតុមួយបានកើតមានឡើងនៅលើដងផ្លូវ Lo Duc, ដើមឈើដ៏ធំមួយបានបាក់សង្កត់លើឡានតាក់ស៊ីមួយ បណ្តាលឲ្យអ្នកបើកបរតាក់ស៊ីម្នាក់ឈ្មោះ Tuan Anh ស្លាប់នៅកន្លែងកើតហេតុ។
នៅពេលដើមឈើទើបបាក់សង្កត់ អ្នកបើកតាក់ស៊ីនៅមានជីវិតនៅឡើយ ដោយបក់ដៃហៅអ្នកដំណើរតាមដងផ្លូវជួយ។ ប៉ុន្តែដោយសារការសហការពីក្រុមអ្នកជួយសង្រ្គោះធ្វើការយឺតពេល បានធ្វើឲ្យអ្នកបើកបរនោះស្លាប់ទៅ។
រថយន្តសង្រ្គោះបន្ទាន់បានមានមុខនៅទីនោះ ប៉ុន្តែនៅពេលត្រូវបានកំនត់ថាជនរងគ្រោះបានស្លាប់ហើយ រថយន្តសង្គ្រោះក៏បានចាកចេញពីកន្លែងកើតហេតុវិញ។
សាកសពអ្នកបើកបរតាក់ស៊ី ជាប់នៅក្នុងរថយន្ត
ព័ត៌មានបានឲ្យដឹងថា អ្នកបើកបរតាក់ស៊ី លោក Tuan Anh កើតនៅឆ្នាំ១៩៨២ ទើបតែរៀបការរួចពេលថ្មីៗនេះ ហើយគ្រោះថ្នាក់ដែលកើតឡើងនោះ គឺចំពេលដែលគាត់ទើបទទួលភារកិច្ច រត់តាក់ស៊ីវេនពេលថ្ងៃ៕
រហូតដល់ម៉ោង ៦និង៣០នាទីល្ងាច នៅមិនទាន់មិនដំណោះស្រាយយកសាកសពចេញពីរថយន្តនៅឡើយ
ដល់ម៉ោង ៧យប់ ប្រជាពលរដ្ឋនៅតែមានការកកកុញ នៅជុំវិញកន្លែងកើតហេតុ
រហូតដល់ម៉ោង ៨យប់ ទើបអាចដោះស្រាយយកដើមឈើ និងសាកសពចេញពីរថយន្តបាន
ដោយ៖ សិលាប្រភព៖ k14