/តារាបង្ហាញម៉ូដសញ្ញាតិ កាណាដា លោក Gabriel Aubry ដែលមានរឿងវាយតប់គ្នាជាមួយនឹងគូ ដណ្ដឹងនាង Halle Berry កាលពីថ្ងៃបុណ្យ Thank Giving នោះត្រូវបានគេដោះលែងពីបន្ទប់ឃុំ ឃាំងបណ្ដោះអាសន្ន វិញហើយ។ / ហើយបើតាមពាក្យសម្ដីមេធាវីរបស់លោក បានអោយដឹងថា Gabriel Aubry នឹងមិនត្រូវបានគេ ចោទប្រកាន់ពីបទព្រហ្មទណ្ឌនោះទេ តែលោកនឹងត្រូវបានគេដាក់អោយចូលរៀនក្នុងថ្នាក់អ្នក រៀនទប់កំហឹងជំនួសការដាក់ពន្ធនាគារ ក៏ដូចជាត្រូវពិន័យប្រាក់ផងដែរ តែមិនដឹងថាប៉ុន្មានលាន ដុល្លានោះទេ៕ 

ដោយ៖ ម៉ូកាប្រភពពី៖ TMZ