បើយើងនិយាយពីសិល្បះនៃការតុបតែងខ្លួននោះ មនុស្សគ្រប់ៗគ្នាគេតែងតែមាន Style មួយបែបរបស់គេដែលគេគិតថាស្អាតហើយអ្នកដទៃគិតថាសម។ តែខាងក្រោមនេះអ្នកប្រហែលជាអាចមានប្រតិកម្មបន្តិចបន្តួច។លោកអ្នកប្រហែលជាធ្លាប់ទស្សនាអ្នកសម្ដែងការធ្វើទារុណកម្មផ្សេងៗនៅពេលបុណ្យហែរអ្នកតាហើយមើលទៅតែចំពោះរូបភាព ដែលអ្នកបានឃើញខាងក្រោមនេះគឺមិនមែនជាពិធីបុណ្យហែរអ្នកតានោះទេ។ នេះគឺជាការតុបតែងខ្លួនរបស់មនុស្សមួយចំនួនតូច ដោយកាប្រើទារុណកម្មមកលើខ្លួនឯងយ៉ាងសម្បើមដូចជាមានការចោះទំពក់ ការចោះក្រវិលរាប់រយនៅតាមដងខ្លួនក៏ដូចជាចាក់ម្ជុលជាប់សាច់រាប់សិបដើមជាដើម។ នេះសម្រាប់ពួកគេគឺវាមិនខុសអីពីយុវវ័យដែលលេងម៉ូដសក់នោះឡើយ គ្រាន់តែពួកគេគិតថាវាឡូយសម្រាប់ខ្លួនគេផ្ទាល់ តែសម្រាប់អ្នកដទៃក៏ដូចជាអ្នកដែលកំពុងអានអត្ថបទនេះយើងខ្ញុំមិនហ៊ាននិយាយទេថា គិតយ៉ាងណាចំពោះពួកគេ។

/

/

///

///

/

ដោយ៖ វិរៈប្រភពពី៖ Vyperlook