បើនិយាយពីស្បែកជើងនារី ពិតជាមានម៉ូដច្រើនណាស់ តែខាងក្រោមនេះមិនដឹងជានរណាជាអ្នកចេញម៉ូដនោះទេ តែមើលទៅវាដូចជាប្លែកៗហើយគួរអោយចាប់ អារម្មណ៍ម្យាងដែរ។ យើងសាកក្រលេកទៅមើលបន្តិចទៅមើល៖/

បែបនេះគឺជាស្បែកជើងកែងចោទបែបប្រាសាទខ្សាច់ តែអ្វីដែលគួរអោយអស់សំនើចនោះគឺជើងនោះជាជើងរបស់មនុស្សប្រុស។/

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថានេះគឺជាស្បែកជើងកែងចោទរបស់ Lady Gaga គ្មាននរណាហ៊ានស្មានទេថាស្បែកជើងនេះមានន័យយ៉ាងណាពិតប្រាកដ។/

នេះគឺសម្រាប់អ្នកដែលចូលចិត្តសុនខ មើលទៅគឺដូចមែនទែន។/

នេះគឺសម្រាប់អ្នកដែលស្រលាញ់សួនផ្កាបែបនេះហើយគឺអាចដាក់សួនផ្កាមួយតាមខ្លួនតែម្ដង។/

ស្បែកជើងកែងចោទ Lego/ខ្លាព្រៃមួយគូរនេះយ៉ាងមិចដែរ?/

នេះជាស្បែកជើងសម្រាប់នារីចូលចិត្តរឿង Star War/

ម៉ូដនេះពាក់ដើរមិនស្រួលអាចបាក់កែងដូចនេះហើយទាល់តែប្រយ័ត្ន។/

ម៉ូដកាំប្រមានេះស្អាតម្យាងដែរ។/

ស្បែកជើងកែងរបស់ប្រពន្ធអ្នក IT/

Lady Gaga ទៀតហើយ! នេះគឺជាម៉ូដសាច់ស្រស់ឈាមស្រស់!

ដោយ៖ វឌ្ឍនាប្រភពពី៖ Oddee