ថ្មីៗនេះ នៅក្នុងពិភពអ៊ីនធើណេត អ្នកគាំទ្រតួអង្គចិត្តអាក្រក់ Loki ដែលបានល្បីនៅក្នុងរឿងThe Avengers នោះបានធ្វើការសំណូមពរទៅក្រុមហ៊ុន Marvel អោយផលិតរឿង Loki មួយតែឯងដាច់ ។
យើងបានដឹងហើយថា ពេលដែល Tom Hiddleston សំដែងជាតួ Loki ជាលើកដំបូងជាមួយThor នោះ Loki មិនទាន់សូវល្បីប៉ុន្មានឡើយ ។ ក៏បន្តែបន្ទាប់ពី Loki មានមុខសំដែងក្នុងរឿងThe Avengers ទៀតនោះ Loki ត្រូវបានគេចាប់អារម្មណ៍ និងគាំទ្រកាន់តែខ្លាំងឡើងៗ ដែលអ្នកគាំទ្រមានចំនួនមួយ ដែលអាចប្រៀបធៀបជាមួយនិង តួអង្គចិត្តល្អដូចជា Iron Man និងThor ជាដើម ។
ថ្មីៗនេះទៀត អ្នកគាំទ្ររបស់ Loki ច្រើនជាង ១២០០០ នាក់បានចុះហត្ថលេខា ដាក់ញ្ញាតិមួយទាមទារអោយក្រុមហ៊ុន Marvel ផលិតរឿងរបស់ Loki មួយដាច់តែឯង ។ ក្រុមអ្នកដាក់ញ្ញាតិបាននិយាយថា ពួកគេមានអារម្មណ៍ថា Lok ដែលសំដែងដោយ Tom Hiddleston ត្រូវការមានមុខនៅក្នុងភាពយន្តខ្នាតធំច្រើនជាងអ្វីដែល Loki មានពេលនេះ ព្រោះពួកយើងចង់ស្វែងយល់អំពីរឿងរ៉ាវនិងប្រវត្តិរបស់ Loki ដែលជាតួមនុស្សអាក្រក់ដ៏ល្បីឈ្មោះបំផុត នៅក្នុងពិភព Marvelនេះ ។
Marvel ប្រហែលជាត្រូវគិតអំពីញ្ញាតិមួយនេះហើយមើលទៅ ព្រោះតែចំនួនអ្នកគាំទ្ររបស់ Lokiកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ប្រសិនបើ Marvel ផលិតរឿងនេះវិញ ប្រហែលជាមានទស្សនិកជន សម្រុកចូលមើលមិនខានឡើយ ៕

ដោយ ៖ លីលីប្រភព ៖ k14