We Can't Shop គឺជាបទល្បីថ្មីមួយ របស់តារាចំរៀងវ័យក្មេង ដ៏សិចស៊ី Miley Cyrus ដែលកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំង ។ ថ្មីៗនេះនាងត្រូវបាន កម្មវិធីទូរទស្សន័ជាច្រើនដើម្បីសំដែង ធ្វើអោយនាងកាន់តែកាក់កប ។
ថ្មីៗនេះនាង ត្រូវបានអញ្ជើញអោយចូលរួមសំដែង ក្នុងកម្មវិធីទូរទស្សន៍មួយ ដែលមានឈ្មោះថា Late Night with Jimmy Fallon ដែលជាកម្មវិធីបែបកំប្លែង ។ នៅក្នុងវគ្គមួយនៃកម្មវិធីនោះMiley Cyrus បានសំដែងបទ We Can't Stop តែអ្វីដែលប្លែកពីធម្មតានោះគឺ ភ្លេងដែលនៅក្នុងបទនោះទាំងអស់ គឺធ្វើឡើងពីសំលេងមាត់ទាំងអស់ ដែលយើងហៅថា Beatbox នោះ ។ជាមួយនិងភ្លេងធ្វើដោយមាត់នេះ គឺពិតជាធ្វើអោយបទ We Can't Stop ពិរោះម្យ៉ាងប្លែកទៅដែរ ។ អញ្ចឹងដើម្បីកុំអោយទស្សនិកជន ទន្ទឹងរង់ចាំយូរ អញ្ជើញទស្សនាទាំងអស់គ្នា ៕
ដោយ ៖ លីលីប្រភព ៖ youtube