ក្រុមហ៊ុន Porsche បានចេញនូវរថយន្តក្រឡេ៤របស់ខ្លួនម៉ាក Porsche 911 ២០១៣ ដែលមានពីរស៊េរីគឺ Porsche 911 Carrera 4 និង Porsche 911 Carrera 4S។
Porsche 911 Carrera 4 និង Carrera 4S មានរូបរាងដូចគ្នា ប៉ុន្តែខុសគ្នាត្រង់កំលាំងម៉ាស៊ីន សំរាប់ជំរើសលោកអ្នកដែលប្រាថ្នាចង់បាននូវរថយន្តដែលមានកំលាំងមធ្យម និងខ្លាំង។ Porsche 911 Carrera 4 បំពាក់ដោយម៉ាស៊ីន 3.4-liter engine ដែលមានកំលាំង ៣៥០hp អាចចរបានដល់ល្បឿន ៦០mph ក្នុងរយៈពេល ៤.៥វិនាទី។
ចំណែកឯ Carrera 4S វិញ ត្រូវបានបំពាក់ដោយម៉ាស៊ីន 3.8-liter engine ដែលមានកំលាំង ខ្លាំងជាងដល់ទៅ ៤០០hp អាចចរបានដល់ល្បឿន ៦០mph ដោយប្រើពេលត្រឹម ៤.១វិនាទី។
រយន្តទាំងពីរក៏បានផ្តល់នូវជំរើសលេខអូតូ និងលេខដៃ ៧លេខ ផងដែរ។ Porsche 911 Carrera 4 បានដាក់លក់ហើយក្នុងតម្លៃប្រហែល ១០ម៉ឺនដុល្លា និង Carrera 4S ប្រហែល ១២ម៉ឺនដុល្លា៕




ដោយ៖ តុលាប្រភព៖ autoweek