បន្ទាប់ពីទទួលបាន ព័ត៌មានថា យន្តហោះប៊ូអ៊ីង ៧៧៧ ជើងហោះហើរ MH17 របស់ Malaysia Airlines បានធ្លាក់នៅឯ ទឹកដីប្រទេសអ៊ុយក្រែន រួចមក ឥលូវនេះយើងទទួលបាន រូបថតពីទីតាំង ធ្លាក់នោះហើយ ។

/រូបថតដែលយើង ទើបតែទទួលបាន ពីសារព័ត៌មានបរទេស បានអោយដឹងថា យន្តហោះនោះ បានធ្លាក់ឆេះ ខ្ឌិចខ្ឌី ខ្លាយជាគំនរផេះផង់ បាត់ទៅហើយ ។ សាកសព្វ ២៩៥ នាក់នៅលើយន្ត ហោះបានឆេះខ្លោច គ្មានសល់ជីវិតម្នាក់ឡើយ ។ គួរបញ្ជាក់ផងដែរថា យន្តហោះនេះ បានធ្វើ ដំណើរពី Amsterdam ប្រទេសហូឡង់ ទៅកាន់កូឡាឡាំពួរ ប្រទេសម៉េឡេស៊ី ។

/ភាគីខាង ប្រទេសអ៊ុយក្រែននិង ពួកឧទ្ទាមដែលកំពុងប្រឆាំងតវ៉ា បានបដិសេធយ៉ាងមុតមាំថា មិនបានបាញ់ទំលាក់ យន្តហោះនេះឡើយ ។ ឥលូវនេះគេ កំពុងតែសង្ស័យថា វាជាស្នាដៃរបស់ រុស្សីព្រោះថា កន្លងទៅប៉ុន្មានថ្ងៃនេះ រុស្ស៊ីបានបាញ់ទំលាក់ យន្តហោះចំបាំង របស់អ៊ុយក្រែន អស់មួយចំនួនទៅហើយ ៕/

 

ប្រែសម្រួល ៖ កុសលប្រភព ៖ bbc