ថ្មីៗនេះ ក្រុមហ៊ុន Dell ទើបតែបានឧទ្ទេសនាមកុំព្យូទ័រថ្មី ដែលមានឈ្មោះថា Alienware 13 សម្រាប់អ្នកចូលចិត្តលេងហ្គេម ហើយវាគឺជាម៉ូដែលមួយ ជំនួសឱ្យ Alienware M11x ដែលធ្លាប់បានបង្ហាញខ្លួន កាលពី ២ឆ្នាំមុន។ Alienware 13 មានទម្ងន់ត្រឹមតែ ២គីឡូក្រាមប៉ុណ្ណោះ។

/

Alienware 13 ត្រូវបានបំពាក់អេក្រង់ថាច់ស្គ្រីនលំដាប់ខ្ពស់ ទំហំ 13 inch មានកម្រិតរីសូលូសឹន 2K (2560x1440 pixel) និងកម្រិតនៃពន្លឺរបស់អេក្រង់ ឡើងដល់ 400 nit ។ ក្រៅពីនេះ Alienware 13 ក៏មានជម្រើសអេក្រង់ថាច់ស្គ្រីនច្រើនប្រភេទ ដូចជា ស្រទាប់លើអេក្រង់ប្រភេទ TN ដែលមានរីសូលូសឹន 1366x768 pixel, កម្រិតពន្លឺ 200 nit ឬក៏ស្រទាប់ផ្ទៃលើអេក្រង់ប្រភេទ IPS ។ល។

/

/

រចនាសម្ព័ន្ធផ្នែករឹងរបស់ Alienware 13 មានភាពខ្លាំងក្លា ជាជម្រើសដ៏ល្អ សម្រាប់អ្នកចូលចិត្តលេងហ្គេម។ Alienware 13 ប្រើប្រាស់ CPU Intel Core I ជំនាន់ទី ៤ (Haswell), RAM 16 GB មានបំពាក់ card Wi-Fi ស្ដង់ដា 802.11ac ថ្មី និងប្រព័ន្ធសម្លេងគុណភាពខ្ពស់ មកពី Klipsch ។

/

/

Alienware 13 បំពាក់ GPU Nvidia GeForce GTX 860M ប្រើប្រាស់រចនាបទ Maxwell ។ ជាមួយនឹងគ្រឿងម៉ាស៊ីនដូចខាងលើ Alienware 13 ពិតជាអាចលេងហ្គេមប្រភេទធ្ងន់ៗបានយ៉ាងល្អបំផុត។

width=456

ដោយមានទម្ងន់ ២គីឡូក្រាម កម្រាស់ 2,54 cm Alienware 13 នឹងក្លាយជាកុំព្យូទ័រលេងហ្គេមដែលស្រាលបំផុតរបស់ Dell គិតមកដល់បច្ចុប្បន្ននេះ។ Alienware 13 ក៏ត្រូវបានបំពាក់ប្រព័ន្ធបញ្ចុះកំដៅ ដើម្បីធានាដល់ផ្នែករឹង ឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត បើទោះវាកំពុងដំណើរកម្មវិធី ឬហ្គេម ធ្ងន់ៗ។ ថាមពលថ្មរបស់ Alienware 13 អាចឱ្យអ្នកប្រើប្រាស់ ទស្សនាវីដេអូ បន្តបន្ទាប់ រយៈពេល ៨ម៉ោង។

width=471

តាមគម្រោង Alienware 13 នឹងត្រូវបានក្រុមហ៊ុន Dell ដាក់លក់ ក្នុងខែវិច្ឆិកា ខាងមុខ ប៉ុន្ដែ មកដល់ពេលនេះ គេមិនទាន់បានដឹងអំពីតម្លៃពិតប្រាកដរបស់ Alienware 13 នៅឡើយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ engadget